ផែនការ «ហ្កាហ្សាថ្មី» របស់អាមេរិក នឹងមើលឃើញអគារខ្ពស់ៗដ៏ប្រណិត និងការអភិវឌ្ឍធំៗផ្សេងទៀត

2026/01/23 10:35:23 pm        294

សហរដ្ឋអាមេរិក បានបើកបង្ហាញផែនការរបស់ខ្លួនសម្រាប់ «តំបន់ហ្កាហ្សាថ្មី» ដែលនឹងមើលឃើញទឹកដីប៉ាឡេស្ទីនដ៏ខ្ទេចខ្ទាំមួយនេះ ត្រូវបានសាងសង់ឡើងវិញពីដីទទេ។ ស្លាយបទបង្ហាញ បានគូសវាសអគារខ្ពស់ៗដ៏ប្រណិតរាប់សិបខ្នង ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរមេឌីទែរ៉ាណេ និងតំបន់លំនៅឋានក្នុង «ក្រុងរ៉ាហ្វាថ្មី» ខណៈផែនទីមួយគូសបញ្ជាក់ពីការអភិវឌ្ឍធំៗជាដំណាក់កាលនៃ «តំបន់លំនៅឋាន កសិកម្ម និងឧស្សាហកម្មថ្មី» សម្រាប់ប្រជាជន ២,១លាននាក់ របស់ហ្កាហ្សា។

សេចក្ដីលម្អិតទាំងនោះត្រូវបើកបង្ហាញក្នុងពិធីចុះហត្ថលេខាមួយនៅវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុងដាវ៉ូស សម្រាប់ក្រុមប្រឹក្សាសន្តិភាពថ្មីរបស់លោកប្រធានាធិបតី Donald Trump ដែលមានភារកិច្ចបញ្ចប់សង្គ្រាម ២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងត្រួតពិនិត្យការកសាងឡើងវិញ។

ដោយលើកពីប្រវត្តិជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជាំរបស់ខ្លួន លោក Trump ប្រកាសថា «ផែនការអាមេរិកនឹងទទួលជោគជ័យខ្លាំងនៅហ្កាហ្សា ហើយនឹងក្លាយជាទស្សនីយភាពដ៏អស្ចារ្យមួយ»។

កូនប្រសាររបស់លោក Trump គឺលោក Jared Kushner ដែលបានជួយសម្របសម្រួលបទឈប់បាញ់ក្នុងខែតុលា បាននិយាយថា គ្រាប់រំសេវចំនួន ៩ម៉ឺនតោន ត្រូវបានទម្លាក់លើហ្កាហ្សា ហើយមានកម្ទេចកម្ទី ៦០លានតោន ដែលត្រូវសម្អាតសម្រាប់ដំណើរការសាងសង់ឡើងវិញ។ លោក Kushner និយាយថា លោកជឿជាក់ថា ការសាងសង់ «ក្រុងរ៉ាហ្វាថ្មី» អាចនឹងបញ្ចប់ក្នុងពេល ២ ទៅ ៣ឆ្នាំ។

ផែនទីនៃ «ផែនការមេ» របស់អាមេរិក បានបង្ហាញឱ្យឃើញ តំបន់មួយដែលបម្រុងទុកសម្រាប់ «ទេសចរណ៍ឆ្នេរសមុទ្រ» ដែលនឹងមានអគារខ្ពស់ៗដល់ទៅ ១៨០ខ្នង ក៏ដូចជាតំបន់មួយចំនួនសម្រាប់ «តំបន់លំនៅដ្ឋាន» «តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលទិន្នន័យ ផលិតកម្មទំនើប» និង «ឧទ្យាន កសិកម្ម និងកន្លែងកីឡា» ជាដើម។ កំពង់ផែ និងអាកាសយានដ្ឋានថ្មី នឹងត្រូវសាងសង់នៅជិតព្រំដែនអេហ្ស៊ីប ហើយនឹងមាន «ចំណុចប្រសព្វបីផ្លូវ» ជាទីដែលព្រំដែនអេហ្ស៊ីប និងអ៊ីស្រាអែល ប្រសព្វគ្នា ក្នុងចំណោមចំណុចលម្អិតជាច្រើនទៀត៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm