អូស្ត្រាលីនឹងផ្តល់កញ្ចប់ជំនួយមួយទៀតមានតម្លៃប្រហែល ៧ លានដុល្លារ ដល់អ៊ុយក្រែន

2026/01/24 12:49:20 am        73

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានថ្លែងថា ទីក្រុងកង់បេរ៉ានឹងផ្តល់ជំនួយប្រហែល ៧ លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីគាំទ្រដល់វិស័យថាមពលរបស់ប្រទេសនេះ។

យោងតាមលោកស្រី ថវិកានេះនឹងត្រូវបានផ្តល់ទៅឲ្យ«មូលនិធិគាំទ្រថាមពលអ៊ុយក្រែន ដើម្បីជួយរក្សា   ភ្លើងបំភ្លឺ ផ្ទះសម្បែងឲ្យមានកម្តៅ និងសេវាកម្មសំខាន់ៗឲ្យដំណើរការ ខណៈដែលរុស្ស៊ីបន្តវាយប្រហារជាប្រព័ន្ធលើតំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ»។

លោកស្រី Wong បានចង្អុលបង្ហាញថា ការចូលរួមវិភាគទានសរុបរបស់ប្រទេសអូស្ត្រាលីចំពោះមូល      និធិគាំទ្រថាមពលអ៊ុយក្រែន បានលើសពី ២៧ លានដុល្លារហើយ។

ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ មក អូស្ត្រាលីបានបញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់អ៊ុយក្រែន រួមទាំងរថពាសដែក Bushmaster កាំភ្លើងផ្លោងធុន M777 រថពាសដែក M113 ប្រព័ន្ធប្រឆាំងរថក្រោះ និងយាន   ដ្រូនជាច្រើនគ្រឿង។ ទីក្រុងកង់បេរ៉ាក៏បានបញ្ជូនគ្រូបង្វឹកយោធាយ៉ាងហោចណាស់ ៩០នាក់ ទៅបណ្តុះ  បណ្តាលកងទ័ពអ៊ុយក្រែន នៅចក្រភពអង់គ្លេសផងដែរ។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ យន្តហោះឈ្លបយកការណ៍ E-7A Wedgetail របស់កងទ័ពអាកាសអូស្ត្រាលី និងបុគ្គលិកយោធារហូតដល់ ១០០នាក់ ត្រូវបានដាក់ពង្រាយ នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជួយការពារផ្លូវផ្គត់ផ្គង់ទៅកាន់ប្រទេសអ៊ុយក្រែន។ ទីក្រុងកង់បេរ៉ា បានបញ្ជូនកញ្ចប់ជំនួយយោធាចំនួន ៦៣ លានដុល្លារចុងក្រោយ ទៅកាន់ប្រទេសអ៊ុយក្រែន នៅដើមខែធ្នូ ឆ្នាំ ២០២៥។

រុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការផ្តល់ឲ្យរបបទីក្រុងគីវនូវអាវុធដ៏ច្រើន នឹងធ្វើឲ្យជម្លោះអូសបន្លាយពេលកាន់តែយូរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm