បារាំងនឹងជជែកតាមទូរសព្ទជាមួយប្រទេស G7 និងអឺរ៉ុបខាងជើង ជុំវិញការគាំទ្រថាមពលបន្ទាន់ដល់អ៊ុយក្រែន

2026/01/24 01:28:41 am        64


រដ្ឋមន្ត្រីការបរទេសបារាំង បានឲ្យដឹងថា ប្រទេសបារាំងនឹងជជែកតាមទូរសព្ទ នៅថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ ជាមួយបណ្ដាប្រទេសមានឧស្សាហកម្មឈានមុខគេទាំង៧ (G7) ក៏ដូចជាបណ្ដារដ្ឋអឺរ៉ុបខាងជើង និងបាល់ទិក ដើម្បីសម្របសម្រួលការគាំទ្រ សម្រាប់បណ្តាញថាមពលរបស់អ៊ុយក្រែន បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានធ្វើឲ្យមនុស្សរាប់សែននាក់គ្មានអគ្គិសនី និងប្រព័ន្ធកម្ដៅប្រើប្រាស់។

វិស្វករអគ្គិសនី បានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ ក្នុងស្ថានភាពគ្រោះថ្នាក់អស់រយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីរុស្ស៊ីបានបង្កើនការវាយប្រហារ លើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ក្នុងអំឡុងពេលមានអាកាសធាតុត្រជាក់ខ្លាំង។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសអាសន្នថាមពល បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី នៅរដូវរងា បានធ្វើឲ្យកន្លែងផលិត និងចែកចាយថាមពលខូចខាត។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់ទូរទស្សន៍ BFM ថា៖ «ពួកគេបន្តបាញ់ផ្លោងទៅលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ យើងនឹងបន្តគាំទ្រអ៊ុយក្រែន»។

លោក Barrot បានបន្តថា បារាំងនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែមចំនួន ១៣មេហ្គាវ៉ាត់ និងម៉ាស៊ីនភ្លើងប្រហែល ១០០គ្រឿងដល់អ៊ុយក្រែន ដើម្បីជំនួសហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ។ លោកបានបន្ថែមថា ប្រទេសផ្សេងទៀត ក៏នឹងសន្យាផ្តល់ជំនួយក្នុងអំឡុងពេលកិច្ចប្រជុំនៅថ្ងៃសុក្រនេះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        8
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm