រុស្ស៊ីទាមទារតំបន់ Donbas របស់អ៊ុយក្រែន មុនមានកិច្ចពិភាក្សា នៅអារ៉ាប់រួម

2026/01/24 01:33:24 am        69


រុស្ស៊ីបានឲ្យដឹងថា ខ្លួនមិនបានទម្លាក់ចោលការទាមទារដ៏សំខាន់របស់ខ្លួន ដែលឲ្យអ៊ុយក្រែនដកចេញពីតំបន់ Donbas នៅភាគខាងកើតនៃប្រទេសនេះ មុនពេលមានកិច្ចពិភាក្សា ៣ភាគី រវាងមន្ត្រីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក នៅអារ៉ាប់រួម នាយប់ថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទឹកដីនៅតែជាបញ្ហាសំខាន់ ហើយនឹងស្ថិតនៅក្នុងរបៀបវារៈ សម្រាប់ការពិភាក្សានានា។

ការពិភាក្សាត្រីភាគីនេះ មើលទំនងជាការចរចាជាសាធារណៈដោយផ្ទាល់លើកដំបូង រវាងទីក្រុងមូស្គូ និងទីក្រុងគីវ ជុំវិញផែនការដែលត្រូវបានជំរុញដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិត ៤ឆ្នាំ។

ក្រុមកម្រិតខ្ពស់មកពីប្រទេសទាំង៣ បានធ្វើដំណើរទៅកាន់ទីក្រុង Abu Dhabi សម្រាប់ការចរចានេះ ពោលគឺមួយថ្ងៃបន្ទាប់ពីលោក Trump បានជួបជាមួយលោក Zelensky នៅទីក្រុង Davos ប្រទេសស្វីស និងប៉ុន្មានម៉ោងបន្ទាប់ពីតំណាងអាមេរិក លោក Steve Witkoff បានជួបពិភាក្សានាពេលយប់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង។

ទោះបីជាការជំរុញផ្នែកការទូត ដើម្បីបញ្ចប់ជម្លោះដ៏អាក្រក់បំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានកើនឡើងក្នុងសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏ទីក្រុងមូស្គូ និងគីវ នៅតែមានជម្លោះលើបញ្ហាសំខាន់ ពាក់ព័ន្ធនឹងដែនដី នៅក្នុងការដោះស្រាយក្រោយសង្គ្រាម។

ហើយរុស្ស៊ី ដែលបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន នៅឆ្នាំ២០២២ បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមករាថា ខ្លួនមិនបានទម្លាក់ចោលការទាមទារដ៏ធំបំផុតរបស់ខ្លួនដែលឲ្យទីក្រុងគីវដកចេញពីតំបន់ Donbas ភាគខាងកើតនោះទេ ជាលក្ខខណ្ឌដែលអ៊ុយក្រែនបានចាត់ទុកថា មិនអាចទទួលយកបាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm