ថ្ងៃទី៣ នៃ​ការតវ៉ា​ប្រឆាំង​ការឡើង​ថ្លៃទំនិញ​នៅ​ប្រទេស​អាល់​បា​នី​

2022/03/12 11:16:06 am        667

​​អាល់​បា​នី៖ ក្រុមបាតុករ​បាន​ដើរ​ដង្ហែ​ឆ្លងកាត់​រដ្ឋ​ធានី Tirana របស់​ប្រទេស​អាល់​បា​នី​កាលពី​ថ្ងៃ​សុក្រ និង​បានព្យាយាម​​បិទផ្លូវ​ក្នុង​ទីក្រុង​ផ្សេងទៀតនៅក្នុង​ថ្ងៃទី​៣ ​នៃ​ការតវ៉ា​ប្រឆាំង​ទៅនឹងការឡើង​ថ្លៃ​ទំនិញនា​ពេល​ថ្មីៗ​នេះ ដែលអាជ្ញាធរ​បានដាក់​កំហុស​លើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Edi Rama បានដាក់​ការគ្រប់គ្រង​តម្លៃ​លើ​ប្រេងឥន្ធនៈ និង​បាន​ជំរុញឱ្យ​ប្រជាជន​អាល់​បា​នី​ប្រើប្រាស់​រថយន្ត​របស់​ពួកគេ​តិចជាង​មុន បន្ទាប់ពី​តម្លៃ​ប្រេងឥន្ធនៈ​បាន​កើនឡើង ៥០% ​កាលពី​សប្តាហ៍​មុន​។​ មនុស្ស​រាប់រយ​នាក់​បាន​តវ៉ា​ដោយ​សន្តិវិធី​ប្រហែល​ ២​ម៉ោង​នៅ​ខាងក្រៅ​ការិយាល័យ​របស់លោក Rama ក្នុង​ទីក្រុង Tirana កាលពី​ថ្ងៃ​សុក្រ មុនពេល​បន្តដំណើរ​ទៅកាន់​ទីលាន Skanderbeg ក្នុង​ទីក្រុងដែល​មនុស្ស​ជាច្រើន​បាន​អង្គុយ​តវ៉ា។​

​នគរបាល​បាន​រារាំង​បាតុករ​មិនឱ្យ​បិទ​ផ្លូវធំៗ​។ យ៉ាងហោចណាស់​នៅក្នុង​ទីក្រុង​ចំនួន ៦​ផ្សេង​ទៀតក្រុមអ្នកតវ៉ា​បាន​បិទផ្លូវ ហើយ​ក្នុង​ករណីខ្លះ​មានការ​ប៉ះទង្គិច​ជាមួយ​នគរបាល ដែល​បាន​ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់​។​ ការ​ឡើងថ្លៃប្រេងឥន្ធនៈ​បាន​ជះឥទ្ធិពល​លើ​តម្លៃ​ម្ហូបអាហារ ​នៅក្នុង​ប្រទេស​តូច​មួយ​នៅ​តំបន់​បាល់​កង់មួយ​នេះ​។ ក្រុមអ្នកតវ៉ា​ចោទ​រដ្ឋាភិបាល​ថា ​បាន​ចំណេញ​ពី​ការឡើង​ថ្លៃ​នេះ​ដោយ​ការមិន​កាត់បន្ថយ​ពន្ធ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm