ព្យុះស៊ីក្លូន Harry ធ្វើឲ្យខាតបង់សេដ្ឋកិច្ច ១ពាន់លានអឺរ៉ូ ខណៈឆ្នាំល្បាតឆ្នេរអ៊ីតាលីចុះប្រតិបត្តិការជួយសង្រ្គោះ

2026/01/24 03:52:58 am        49


ក្រុមអាជ្ញាធរក្នុងតំបន់និយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការខូចខាតសេដ្ឋកិច្ចពីព្យុះស៊ីក្លូន Harry មានរហូតដល់ ១ពាន់លានអឺរ៉ូ(ស្មើនឹង ១,១ពាន់លានដុល្លារ) នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ស្របពេលខ្យល់បក់ខ្លាំង និងការកញ្ជ្រោលឡើងរបស់ព្យុះ បានវាយប្រហារតំបន់ឆ្នេរ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ និងបង្ខំឲ្យមានប្រតិបត្តិការជួយសង្រ្គោះទ្រង់ទ្រាយធំពីឆ្មាំល្បាតឆ្នេរ ។

នៅក្នុងប្រទេសអ៊ីតាលី ព្យុះ Harry បានវាយប្រហារកោះ Sicily និងកោះ Sardinia ខ្លាំងជាងគេបំផុត ជាទីដែលក្រុមមេដឹកនាំក្នុងតំបន់ រាយការណ៍ពីការខូចខាតផ្លូវថ្នល់ កំពង់ផែ អគារតំបន់ឆ្នេរ និងសកម្មភាពផលិតកម្ម ក្នុងទំហំទឹកប្រាក់រាប់រយលានអឺរ៉ូ ។

អភិបាលកោះ Sicily បានដាក់តម្លៃខូចខាតដំបូងប្រហែល ៧៤០លានអឺរ៉ូ គឺជាតួលេខមួយត្រូវបានគេរំពឹងថា នឹងកើនឡើង នៅពេលដែលប្រាក់ចំណូលបាត់បង់ ត្រូវបានរួមបញ្ចូល ។ ក្រុមមន្រ្តីកោះ Sardinianនិយាយថា ការខាតបង់សេដ្ឋកិច្ចទាំងមូលសរុបទំនងជារាប់រយលានអឺរ៉ូ ។

ស្របពេលដែលព្យុះស៊ីក្លូន Harry បោកបក់ឆ្លងកាត់កោះ Sicily, Sardinia, Calabria និងកោះ Puglia ឆ្មាំល្បាតឆ្នេរអ៊ីតាលី បានអនុវត្តប្រព័ន្ធប្រតិបត្តិការគ្រាអាសន្ន ដាក់ពង្រាយកងទ័ពជើងទឹក កងទ័ពជើងគោក និងកងទ័ពជើងអាកាសជាង ១០០នាក់ ហើយក្រុមមន្រ្តីជាង ៤៥០នាក់ ត្រូវចុះប្រតិបត្តិការគ្រប់ពេលវេលា ។

ឆ្មាំល្បាតឆ្នេរនិយាយថា ឧទ្ធម្ភាគចក្រត្រូវបានដាក់ពង្រាយ ដើម្បីធ្វើការវាយម្លៃជាក់ស្តែងនៅតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ហើយនិងតាមដានហានិភ័យកខ្វក់បរិស្ថានដែលអាចកើតមានឡើងនៅក្នុងសមុទ្រ ។

ក្រុមអាជ្ញាធរ បានបញ្ជាផងដែរឲ្យបិទតំបន់ឆ្នេរជាច្រើនកន្លែង ដើម្បីការពារសុវត្ថិភាពសាធារណៈ ស្របពេលដែលស្ថានភាពអាកាសធាតុគ្រោះថ្នាក់ បន្តកើតមាន ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm