នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រំលឹក​ដល់​ទាហាន​បន្ត​វេន​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ពី​សារៈសំខាន់​នៃ​តម្លៃសន្តិភាព

2022/03/12 06:28:45 pm        795

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំឮកដល់នាយទាហាន ពលទាហានបន្តវេននៅបញ្ជាការដ្ឋានពិសេស ត្រូវជួយផ្សព្វផ្សាយបនុ្តអំពីសារៈសំខាន់នៃសន្តិភាព ហើយត្រូវទប់ស្កាត់បុគ្គលណាដែលមានបំណងចង់បំផ្លាញសន្តិភាព។

នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹក ជំនាន់ទី៥, វគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង អាវុធ SNIPER និងបើកវគ្គហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​ជំនាញកុម៉្មង់ដូជំនាន់ទី១១ ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា​«ទទួល​បានប្រយោជន៍​ពីសុខសន្តិភាព ​មានការអភិវឌ្ឍ យើងទាំងអស់គ្នា ត្រូវតែដឹងគុណសុខសន្តិភាព និង​អរគុណសន្តិភាព យើងត្រូវតែបន្តរក្សាសុខសន្តិភាពនេះឱ្យ​បាន​គង់វង្ស​រហូត ហើយត្រូវប្រឆាំង​ដាច់ខាត​ចំពោះបុគ្គលណា ​ក្រុមណាដែលហ៊ានប្រព្រឹត្ត ​ឬមានមហិកតា ​បំផ្លាញសុខសន្តិភាព»។

នៅក្នុងពិធីនេះដែរ ​នាយឧត្តមសេនីយ៍​ បានលើកឡើងទៀតថា​ ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានេះហើយ បានធ្វើឱ្យប្រទេសជាតិ បញ្ចប់​សង្រ្គាម​ស៊ីវិលទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨​ រហូតមកដល់បច្ចុប្បនេះ ​ហើយ​កត្តា​សន្តិភាពនេះ ធ្វើ​ឱ្យប្រជាជនខ្មែរទាំងអស់​ រស់នៅដោយសុខ​ក្សេមសាន្ត​ មាន​ជីវភាព​ល្អប្រសើរ ប្រទេសជាតិ​មាន​ការ​រីកចម្រើន​លើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ ​បានបន្តថា បើប្រទេសជាតិមិនមាន​សន្តិភាពទេនោះ ការរស់នៅរបស់​ប្រជាជន​ក៏​ពុំបានសុខ ​ប្រទេសជាតិក៏គ្មានការអភិវឌ្ឍរីកចម្រើន​ដូចសព្វថ្ងៃនេះ​ ដូច្នេះ ក្នុងនាម​ជា​ប្រជាពលដ្ឋ​គ្នា​ត្រូវរួមសាមគីគ្នាការពារឱ្យបាននូវសុខសន្តិភាព​ ដែល​កម្ពុជា​រក​បានដោយលំបាក ចាប់តាំង​ពី​បាតដៃ​ទទេ​រហូត​មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៅកាន់គណៈគ្រប់គ្រង ​យោធាចារ្យ អ្នក​បម្រើការរួមទាំងនាយ​ទាហានបន្តវេននៅបញ្ជាការដ្ឋានកង​ទ័ពពិសេស ដែលបាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ទាំង​អស់ត្រូវ «អរគុណ​សន្តិភាព ​អរគុណនយោបាយ​ឈ្នះឈ្នះ និងដឹងគុណ​ស្ថាបនិក​មគ្គុទេសក៍ឯក​ នយោបាយ ឈ្នះ ឈ្នះ​ ដែលនាំមកនូវ​សន្តិភាព​ និង​ការឯកភាពជាតិពេញលេញ»។ ដោយសាតែនយោបាយឈ្នះ ឈ្នះ ​ទើបប្រទេសយើង​មាន​សុខសន្តិភាព ​ពិតប្រាកដ និង​មាន​ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm