ទេសចរអន្តរជាតិបន្តមកទស្សនាកម្ពុជាដោយអារម្មណ៍សុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែន

2026/01/24 07:31:31 pm        347

ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តតាមបណ្តាខេត្ត រាជធានីនៅប្រទេសកម្ពុជា បានអះ​អាង​អំពីអារម្មណ៍រីករាយ និងសុវត្ថិភាព បើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់ បើទោះ​ជា​ពេល​នេះ​កម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃក៏ដោយ។

ទេសចរអន្តរជាតិ មកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមករា នេះថា មុនពេលមក ទស្សនា​កម្ពុជា ភ្ញៀវទេសចរអន្តរជាតិស្ទើរទាំងអស់គ្នា ទទួលបាន​ការ​ព្រមាន​អំពី​ភាព​អស្ថិរ​ភាព​ក្នុង​ប្រទេសកម្ពុជា ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា ដោយសារជម្លោះព្រំដែន ប៉ុន្តែ​នៅ​ពេល​មក​ដល់កម្ពុជា គឺស្ថានភាពជារួម មិនដូចអ្វីដែលគេណែនាំនោះទេ ពោល​គឺ​គ្រប់​គោល​ដៅ​​ទេសចរណ៍នៅទូទាំងប្រ ទេសនេះ មានសុវត្ថិភាពល្អ ទេសភាពស្រស់ស្អាត មានភាពអច្ឆរិយៈ ហើយ​ភ្ញៀវ​ក៏បានអំពាវនាវដល់ទេស ចរអន្តរជាតិឯទៀត កុំមានការយល់ច្រឡំចំពោះការណែនាំ និង​ការ​ផ្សាយព័ត៌មាននានា ដែលមិនមានឆ្លុះ បញ្ជាំងអំពីស្ថានភាពជារួម និង​ស្នើ​ទេសចរ​អន្តរជាតិ​នាំ​គ្នាម​កទស្សនាកម្ពុជា។

ថ្មីៗនេះ មានការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជា ហាក់អាចបង្កឱ្យមានការភាន់ច្រឡំ នៅ​ក្នុង​ចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពី​ស្ថាន​ភាព​ទូទៅ នៃសុខសុវត្ថិភាពទេសចរណ៍នៅកម្ពុជា ដែលការលើកឡើងនោះ គឺមានលក្ខណៈ​កំណត់​នៅ​តាម​តំបន់​ព្រំដែនខ្លះៗតែប៉ុណ្ណោះ មិនអាចទាញជាការ​សន្និដ្ឋាន​អំពី​កត្តា​សុខ​សុវត្ថិភាព​ទូទៅ​នៅ​ទូទាំង​ប្រទេសទេ ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា កម្ពុជា នៅតែជាគោលដៅទេសចរណ៍មាន សុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់​ទេសចរណ៍​សំខាន់​ៗ ​ដូច ជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅ​ទេសចរណ៍​ផ្សេង​ៗទៀត នៅតែបន្តបើកដំ ណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោម​ការធានាសុវត្ថិភាពយ៉ាងម៉ឺង ម៉ាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm