អគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម​អធិបតី​ភាព​ឯកឧត្តម ហ៊ុន ម៉ានី

2026/01/24 01:26:19 pm        210

អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយ​មាន​ការចូលរួមពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សរុប​៥០០នាក់។

នៅក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា អគារថ្មីនេះ នឹងក្លាយ​ជាមូល​ដ្ឋាន​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​ជំរុញ និងបង្កើនប្រសិទ្ឋភាពនៃការងាររបស់ ស.ស.យ.ក ព្រៃវែងឲ្យកាន់​តែ​ល្អ​ប្រសើរ​ថែម​មួយ​កំរិតបន្ថែមទៀត ដើម្បីរួមចំណែកជំរុញកិត្យានុភាពរបស់ ស.ស.យ.ក តាមរយៈ​ការ​សម្រេច​បាន​សមិទ្ធ​ផលថ្មីៗ នៅក្របខណ្ឌខេត្ត គណៈកម្មាធិការកណ្ដាល ដោយស្រប​តាម​ផែន​ការ​យុទ្ធសាស្រ្តយុវជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ២០២៣_២០២៨ របស់ ស.ស.យ.ក។ ហើយអាគារនេះ ក៏ក្លាយជាមជ្ឈមណ្ឌលយុវជនដ៏រស់រវើក ដែល​ឆ្លើយ​តប​តំរូវ​ការ​ផ្សេងៗ​របស់​យុវជនសំដៅធ្វើយ៉ាងណាឲ្យកិត្យានុភាព ស.ស.យ.ក ជ្រៀបចូលដល់បេះដូងនៃស្រទាប់យុវជន គ្រប់​លំដាប់ និងគ្រប់និន្នាការទាំងនៅក្នុងខេត្តព្រៃវែងផ្ទាល់ និង​បណ្ដា​ខេត្ត​ជិត​នេះផ​ងដែ​រ។ បន្ថែម​លើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលបានផ្តល់ដីសំរាប់សាងសងអគារ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបាន​ផ្តួច​ផ្តើម​សាង​សង​អគារ​ស្នាក់​ការ​ថ្មី ស.ស.យ.ក ខេត្តព្រៃវែង និងសប្បុរសជននានាដែលចូលរួមឧបត្ថម្ភ។

គួរបញ្ជាក់ដែរថា អគារស្នាក់ការថ្មីរបស់ស.ស.យ.ក.ខេត្តព្រៃវែង ប្រើរយៈពេលសាងសង់១២ខែ ដោយ​បានចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយ​ថវិកា​សរុប​ជាង ៥០​ម៉ឺន​ដុល្លារ។ អគារនេះ ស្ថិតនៅលើផ្ទៃដីទំហំសរុប ២,៤០០ម៉ែត្រការ៉េ កំពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែ​ឈរ​លើ​មូលដ្ឋាន​បត់​បែន​ទៅ​តាម​សម័យ​ទំនើប​ស្រប​តាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែលមានពណ៌​អគារ​ស្រប​ទៅ​តាម​និមិត្ត​សញ្ញា ​ស.ស.យ.ក. និងការផ្សារភ្ជាប់ជាមួយបរិស្ថានធម្មជាតិដើមឈើធំៗដ៏ស្រស់បំព្រង៕ អត្ថបទ​៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា
2026/01/24 07:58:08 pm        1
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm        1
ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា

2026/01/24 07:58:08 pm
​រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm
​ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm
​នគរបាល៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅពិធីមង្គលការក្នុងប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ៧នាក់
2026/01/24 04:43:54 pm
​ពិធីបុណ្យចង្កៀងគោមនៅប្រទេសចិន បានចាប់ផ្ដើមក្នុងតំបន់មួយចំនួន សម្រាប់បុណ្យចូលឆ្នាំចិន
2026/01/24 04:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/24 12:40:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am