មន្ទីរបញ្ចកោណ មើលឃើញពីតួនាទី «កាន់តែមានកម្រិត» ក្នុងការទប់ស្កាត់កូរ៉េខាងជើង

2026/01/24 09:38:38 pm        93

យោងតាមឯកសារគោលនយោបាយមួយដែលចេញផ្សាយនៅថ្ងៃសុក្រ (២៣ មករា) បានបង្ហាញថា មន្ទីរបញ្ចកោណ មើលឃើញពីតួនាទី «កាន់តែមានកម្រិត» របស់ខ្លួនក្នុងការទប់ស្កាត់កូរ៉េខាងជើង ដោយកូរ៉េខាងត្បូង ជាអ្នកទទួលខុសត្រូវចម្បងចំពោះភារកិច្ចនេះ នៅក្នុងជំហានមួយដែលអាចនាំឱ្យមានការកាត់បន្ថយកងកម្លាំងអាមេរិក នៅលើឧបទ្វីបកូរ៉េ។

គួរឱ្យដឹងថា កូរ៉េខាងត្បូង មានកងទ័ពអាមេរិកប្រហែល ២៨.៥០០ នាក់ ក្នុងការការពាររួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង ហើយទីក្រុងសេអ៊ូល បានដំឡើងថវិកាការពារជាតិរបស់ខ្លួនចំនួន ៧,៥% សម្រាប់ឆ្នាំ២០២៦នេះ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងឯកសារយុទ្ធសាស្ត្រការពារជាតិកម្រាស់ ២៥ទំព័រ ដែលណែនាំគោលនយោបាយរបស់ខ្លួនថា «កូរ៉េខាងត្បូង មានសមត្ថភាពទទួលខុសត្រូវចម្បងក្នុងការទប់ស្កាត់កូរ៉េខាងជើង ជាមួយនឹងការគាំទ្រដ៏សំខាន់ ប៉ុន្តែមានកម្រិតជាងមុន របស់សហរដ្ឋអាមេរិក»។ ឯកសារបន្តថា «ការផ្លាស់ប្តូរតុល្យភាពនៃការទទួលខុសត្រូវនេះ គឺស្របនឹងបំណងរបស់អាមេរិក ក្នុងការធ្វើបច្ចុប្បន្នភាពឥរិយាបថកងកម្លាំងអាមេរិក នៅលើឧបទ្វីបកូរ៉េ»។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមមន្ត្រីអាមេរិក បានបង្ហាញពីបំណងរបស់ខ្លួនដែលចង់ធ្វើឱ្យកងកម្លាំងអាមេរិក នៅកូរ៉េខាងត្បូង មានភាពបត់បែនជាងមុន ដើម្បីអាចធ្វើប្រតិបត្តិការនៅខាងក្រៅឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាច្រើនប្រភេទទៀត។ កូរ៉េខាងត្បូង ដែលមានមានកងទ័ព ៤៥ម៉ឺននាក់ បានជំទាស់នឹងគំនិតនៃការផ្លាស់ប្តូរតួនាទីរបស់កងទ័ពអាមេរិកបែបនេះ ប៉ុន្តែក៏បានខិតខំបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនផ្ទាល់ផងដែរ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm