សម្តេច ម៉ែន សំអន អញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

2026/01/24 10:39:37 pm        269

សម្តេចកិត្តិសង្គហបណ្ខិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រី​សង្ឃទូទាំង​ប្រទេសលើកទី៣៣ប្រគេនដល់មន្ត្រីសង្ឃនិងពុទ្ធបរិសទ័ក្នុងទូទាំងខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ ជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តមលោកជំទាវ លោក លោកស្រីនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីសង្ឃ ព្រះសង្ឃ តំណាងសាសនានា និងលោកយាយ លោកតាគណះកម្មការអាចារ្យវត្តទាំង៨ស្រុកក្រុងប្រមាណជិត១ពាន់អង្គ/នាក់ ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន​មាន​ប្រសាសន៍ថា នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលធំៗរួមមាន សន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាលំនឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ត្រូវបានការពារយ៉ាងគត់មត់ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមកាន់តែត្រូវបានលើកកម្ពស់ ជាពិសេសកិត្យានុភាពជាតិកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ រួមនិងការងារសាសនាជាតិ ក៏ត្រូវបានអភិវឌ្ឃន៏ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ពន្ធ័ផងដែរ ។

ឆ្លៀតឱកាសនោះដែរ សម្តេចនូវបានថ្លែងកោតសសើរចំពោះមន្ត្រីសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជន ក្នុង និងក្រៅខេត្ត តាមរយៈការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពីការងារផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេសសប្បុរជន ក្នុង និងក្រៅខេត្ត តាមរយៈសាលាគណខេត្ត កន្លងមក បានចូលរួមឧបត្ថម្ភលើគ្រប់មធ្យោបាយជូនដល់វីរកង ទ័ពសមរភូមិមុខបានល្អ ទៅតាមតម្រូវការ ពិសេសជួយដល់ជនភៀសសឹក ក៏ដូចជួយឧតត្ថម្ភគ្រួសារវីរកង ទ័ពនៅតាមមូលដ្ឋានក្នុងខេត្តដែលប្រឈមនឹងជីវភាពដោយក្តីគោរពស្រឡាញ់ជនរួមជាតិផងដែរ ។ 

ទន្ទឹមនិងនោះដែរសម្តេច នូវបានផ្តល់ទស្សនាទានមួយចំនួនដូចខាងក្រោម មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍ តាមរយៈសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធិភាពក្នុងការអនុវត្តតួនាទីភារកិច្ច។ រួមព្រះកាយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្តីសម្រេច សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាលឱ្យក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ គណៈសង្ឃខេត្តត្រូវបន្តយកចិត្តទុក្ខដាក់ក្នុងការពង្រឹងគុណភាពសាលាពុទ្ធិកសិក្សា ដែលមាននៅខេត្តស្វាយរៀង រួមទាំងថ្នាក់ធម្មវិន័យឱ្យក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធិភាព ផ្នែកព្រះធម៌ ភាសាបាលីសំស្រ្កឹត និងចំណេះដឹងទូទៅ ពិសេសបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈដល់ជនគ្មានទីពឹង បរិស័ទដែលជួបគ្រោះ មហន្តរាយផ្សេងៗ ចុះសួរសុខទុក្ខដល់ជនភៀសសឹក និងវីរៈកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ៕ អត្ថបទ៖ ភា សារិទ្ធ​ 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        180
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm