សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល នៅស្រុកសន្ទុក ទទួល​បាន​សេវា​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ TYDA

2026/01/24 04:41:25 pm        154

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និង​ជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល៣១៩៨នាក់ មក​ពី​សាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.»​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធាន​ប្រតិបត្តិ​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេចតេជោ បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ​ដែល​មក​ទទួលសេវានាឱកាសនេះ។ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានឱ្យដឹងទៀតថា ក្រុម​គ្រូពេទ្យ TYDA ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកបណ្ឌិត ពេជ ចន្ទ​មុន្នី​ ហ៊ុនម៉ាណែត រយៈពេល១៣ឆ្នាំមកហើយ ប្រកបដោយ​ក្តី​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះ ក្រោមការ​ចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត លោកបានដឹក​នាំ​គ្រូពេ​ទ្យ​ជិត​៣០០​នាក់ ចុះមកព្យាបាលជំងឺទូទៅ ជំងឺភ្នែក ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោក អ្នកគ្រូ សិស្សា​នុសិស្ស និងអាណាព្យាបាលនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកប​ដោយ​ក្តី​ស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជំរុញ លើកកម្ពស់សុខភាពសហគម ជាពិសេស​គឺ​ការ​បង្ខិត​សេវា​សុខ​ភាពមកកៀកផ្ទះប្រជាពលរដ្ឋតែម្តង។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន​លេខា​ធិការដ្ឋាន «គ.វ.អ.» សូមកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបាន​លះបង់​កម្លាំង​កាយ​ចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើនឆ្នាំកន្លងមកនេះ មិន​ថា​ព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ទន្ទឹម​នឹង​នេះដែ​រ​ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន​បង្កើត​គណៈ​កម្មាធិការ​ជាតិ ដើម្បីជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈ​កម្មាធិការ​ជាតិ​នេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា​ប្រធាន។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា នៅក្នុងការអនុវត្តការងារ លេខា​ធិការដ្ឋាន​នេះ​ដើរ​តួនាទីជាសេនាធិការរបស់ (គ.វ.អ.) ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ ការ​អប់រំ​តាម​រយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អ​កម្ម​វិធី​សិក្សា និង​រៀប​ចំ​កម្ម​វិធី​សិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស, ការយកចិត្តទុកដាក់ លើសុខភាព​សិស្ស​តាម​រយៈ​កម្ម​វិធី​អាហា​រូបត្ថម្ភ​ដល់​កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើក​ទឹកចិត្ត ការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ រចនា​សម្ព័ន្ធលេខាធិការដ្ឋាន (គ.វ.អ) រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ, ផ្នែក​គាំទ្រ​សាលារៀន, ផ្នែកតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ, និង ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង​ទំនាក់​ទំនងសាធារណៈ។ ឯកឧត្តមបណ្ឌិត បានបង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​ក្នុង​ការ​អនុវត្ត​ការ​ងារ​នេះ និងជាពិសេសគឺការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជាតិ និងការ​ថែ​រក្សា​សន្តិភាព​យ៉ាង​រឹងមាំពិតប្រាកដរបស់ជាតិ។

លោកគ្រូអ្នកគ្រូដែលជាគណៈគ្រប់គ្រងសាលាបឋមខាងលើ សូមគោរព​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូ​ពេ​ទ្យ TYDA ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចធិបតី និង លោក​ជំទាវ​បណ្ឌិត ដោយចាត់អោយក្រុមគ្រូពេទ្យជំនាញ ចុះមកព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស​ដល់​សាលា​រៀន ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសហគមន៍ជាពិសេសកុមារ ដែលជា​ទំពាំង​ស្នង​ឫស្សី​។

សូមជម្រាបថាសកម្មភាពពិនិត្យ និងព្យាបាលជំងឺទូទៅ និងសុខភាពមាត់ធ្មេញជូន លោកគ្រូ អ្ន​ក​គ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនៅថ្ងៃនេះ សរុបចំនួន ៣១៩៨នាក់ ស្មើរនឹង ៦៧៩៦​ករណី និងបញ្ជូលទៅព្យាបាលបន្តនៅភ្នំពេញមានចំនួន ២ករណី ក្រោមជំនួយឧបត្ថមដោយផ្ទាល់ និង​ទាំងស្រុងពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងថ្ងៃនេះដែរក៏មានការ អប់រំ និង​បណ្ដុះ​បណ្ដាល​អំពី​ការថែទាំសុខភាពបឋម ចំនួន ៧៣នាក់ ដើម្បីលោកគ្រូ អ្នកគ្រូ យកទៅបង្រៀន​ដល់​សិស្សា​នុសិស្សបន្ត៕

អត្ថបទដែលទាក់ទង

ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា
2026/01/24 07:58:08 pm        1
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm        1
ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា

2026/01/24 07:58:08 pm
​រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm
​ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm
​នគរបាល៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅពិធីមង្គលការក្នុងប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ៧នាក់
2026/01/24 04:43:54 pm
​ពិធីបុណ្យចង្កៀងគោមនៅប្រទេសចិន បានចាប់ផ្ដើមក្នុងតំបន់មួយចំនួន សម្រាប់បុណ្យចូលឆ្នាំចិន
2026/01/24 04:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/24 12:40:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am