មនី្ទរពេទ្យព្រះអង្គឌួង នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ

2022/03/12 11:46:46 am        2.1 K

ភ្នំពេញ៖ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង មានកម្ពស់៥ជាន់ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែមីនា ឆ្នាំ២០២២នេះ។

រដ្ឋមន្រី្តក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង អមដំណើរដោយ​លោក​សាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង រួមនឹងថ្នាក់ដឹកនាំ​ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យ និងវាយតម្លៃអំពីដំណើរការគម្រោងសាងសង់​អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ​ដែលត្រូវដាក់ឲ្យដំណើរការពិនិត្យ ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋ ផ្នែកត្រចៀក ច្រមុះ បំពង់ក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា អគារថ្មី ព្យាបាលត្រចៀក ច្រមុះ បំពង់ក នៅក្នុង​មនី្ទរពេទ្យព្រះអង្គឌួងនេះ​ ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ ​ខាងត្បូង តាម​រយៈទីភ្នាក់ងារ​សហប្រតិបតិ្តការអន្តរជាតិកូរ៉េ​ ហៅកាត់ថា កយកា (KOICA) ដែលជាចំណង​មិត្តភាព​សាមគ្គីភាព​របស់ភាគីកូរ៉េ ​និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាល​របស់យើង​ដែលបំពេញការងារ​នៅទីនេះ​ហើយក៏ជាតម្រូវការមួយសម្រាប់ប្រជាពលរដ្ឋយើងមកទទួលការថែទាំផ្នែកត្រចៀក ច្រមុះ បំពង់ក(ENT)ផងដែរ។

ជាទូទៅមនី្ទរពេទ្យព្រះអង្គឌួង​ជាផ្នែកមួយនៃមនី្ទរពេទ្យមជ្ឈឹម​ ដែលទទួល និងផ្តល់​សេវា​សុខាភិបាល​ច្រើន ជូនទៅប្រជាពលរដ្ឋ ​ក៏ដូចជាកម្មករនិយោជិក ហើយក៏សូមជូនពរដល់បុគ្គលិក​នៃមនី្ទរពេទ្យព្រះអង្គឌួង ​និងភាគីកូរ៉េ ​ទទួលបានសុខភាពល្អ ​និងជោគជ័យក្នុងការបំពេញភារកិច្ច ខាង​សាងសង់ និងខាងបម្រើសុខភាពប្រជាពលរដ្ឋ សមស្របតាមគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ និង​ឆ្លើយតបតាម​តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។

ដោយឡែកបើតាមលោក​សាស្ត្រាចារ្យ លូ លីឃាង​ នាយកមន្ទីរពេទ្យព្រះអង្គឌួង ​បានឲ្យដឹងថា អគារព្យាបាល​ត្រចៀក ច្រមុះ បំពង់ក ថ្មីនេះ ​បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ក្រោម​ហិរញ្ញប្បទាន​ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ​ប្រមាណ ៨លានដុល្លារអាមេរិក ព្រមទាំង​បំពាក់​សម្ភារៈបរិក្ខារវេជ្ជសាស្រ្តទំនើប​ ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាព​សេវាកម្ម ក្នុងមន្ទីរពេទ្យព្រះ​ អង្គឌួង ឱ្យល្អប្រសើរមួយកម្រិតទៀត។

សូមរំលឹកផងដែរថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទីភ្នាក់ងារសហប្រតិបតិ្តការ​អន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA) បាននិងកំពុងគាំទ្រយ៉ាងសកម្ម ដល់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ចាប់តាំងពីឆ្នាំ២០២០មក។ ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ កយកា-KOICA ​ផ្តល់រថយន្តសង្គ្រោះ និងឧបករណ៍ធ្វើ​តេស្តរហ័ស ដល់ក្រសួងសុខាភិបាលកម្ពុជាផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        333
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm