រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី

2026/01/25 01:55:55 am        402

រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីបុណ្យអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ក្រោម​វត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ, ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង​ពុទ្ធ​បរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះករផងដែរ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។

ព្រះលោកេស្វរៈ ឬ ព្រះអវលោកិតេស្វរៈ គឺជាពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន ដែល​តំណាង​ឱ្យ ​«សេចក្តីមេត្តាករុណាដ៏មហាសាល»។ តាមជំនឿរបស់បុព្វបុរសខ្មែរ តាំង​ពី​សម័យ​អង្គរ​ ជាពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះ​លោកេស្វរៈ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​អ្នក​តាម​ជួយ​សង្គ្រោះមនុស្ស​លោកឱ្យផុតពីទុក្ខភ័យ និងនាំមកនូវសេចក្តីសុខសាន្ត។

ការសាងសង់រូបព្រះបដិមាលោកេស្វរៈនេះឡើង មិនត្រឹមតែដើម្បីសោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជាកន្លែងបួងសួងសុំសេចក្តីសុខ ជួយបីបាច់ថែរក្សា និង​ផ្តល់​សេចក្តី​សុខ​សាន្ត​ត្រជាក់​ត្រជុំ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅទូទាំងប្រទេស ជាពិសេស រំលឹកដល់ដួងវិញ្ញាណ​ក្ខន្ធ​ដល់​វីរៈ​កងទ័ព​គ្រប់​រូប​ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីមួយនេះផងដែរ។

ការ​អភិសេកបដិមាលោកេស្វរៈ រង្វង់មូលដៃ៨ នាថ្ងៃនេះ នឹងក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​កម្សាន្តនៅខេត្តឧត្តរមានជ័យកាន់តែច្រើនឡើង។ សមិទ្ធ​ផល​នេះ​គឺ​ជា​សក្ខី​ភាព​បញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទឹក​ដី​ភូមិ​ភាគពាយព្យមួយនេះ កំពុងបោះជំហាន​ទៅ​រក​ភាព​រុង​រឿង​ប្រក​បដោ​យ​និរន្តរ​ភាព​ផង​ដែរ៕ អត្ថបទ​៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm