ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា

2026/01/24 07:58:08 pm        198

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧប​នាយក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងជា​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា(ស.ស.យ.ក.) បានថ្លែងថា រយៈ​​ពេល ៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ នាថ្ងៃទី២ ធ្នូ ១៩៧៨ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក.) បាន និង​កំពុងបន្ត​ពូន​ជ្រុំ​ស្មារតី​យុវជន និងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុង​នាម​ជា​អង្គការ​សមាគម​យុវជន​ដ៏​ធំ​ជាងគេនៅកម្ពុជា ដោយ​បន្តនាំមកនូវចំណុចរួម ពង្រឹង​កត្តា​សាមគ្គី​ឯកភាព ផ្អែក​លើ​បុព្វ​ហេតុ​ដែល​តម្កល់​ផល​ប្រយោជន៍​ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និង​ប្រជាជន ជាចម្បង នៅ​គ្រប់​កាលៈទេសៈ​។ 

ឯកឧត្ដមបន្តថា កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ដែល​អនុញ្ញាត​ឱ្យ​យើង​សម្រេច​បាននូវសមិទ្ធផលជាច្រើនមកដល់បច្ចុប្បន្ន។

ក្នុងនាមយុវជនជំនាន់ក្រោយ ឯកឧត្ដម​ពិត​ជា​មាន​មោទន​ភាព​ចំពោះ​គំរូ​វីរភាព​របស់​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន ​ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដោយឈរលើ កត្តា ៣ សំខាន់ៗ៖ ទី១. ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ឯង នៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ, ទី២. ការកសាងប្រទេសឡើងវិញពីបាតដៃទទេ លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ ការ​បរ​ទេស​ រដ្ឋបាលសាធារណៈ វប្បធម៌ សីលធម៌សង្គម ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង, និង ទី៣. ​អន្តរកាលនៃការបន្តវេន ប្រកបដោយស្ថិរភាព ដែល​ជា​បុរេ​លក្ខខណ្ឌ​ដ៏​ចាំ​បាច់​សម្រាប់​ការ​បន្ត​ពង្រឹង​វិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។

ឯកឧត្ដមបានលើកឡើងជាសំនួរថា «ពីនេះទៅមុខ តើយើងម្នាក់ៗ ក្នុងនាមជាបុគ្គល និង​ជា​ជាតិ​សាសន៍​មួយ ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បីរួមចំណែកដល់ការថែរក្សា ការពារនូវរាល់​សមិទ្ធ​ផល​ដែល​ជា​មរតក​ដ៏​មាន​តម្លៃ ​និង​បន្ត​កសាង​ជាតិ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត?»

សូមជម្រាបថា នាព្រឹកថ្ងៃទី២៤មករានេះឯកឧត្តម ឧប​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ភាព​ ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា​រ​អគារ​ស្នាក់​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង។

អគារស្នាក់ការថ្មីនេះ​ប្រើរយៈពេលសាងសង់១២ខែ ដោយ​បានចាប់ផ្តើមការសាងសង់ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយ​ថវិកា​សរុប​ជាង ៥០​ម៉ឺន​ដុល្លារ។ អគារនេះ ស្ថិតនៅ​លើ​ផ្ទៃ​ដី​ទំហំ​សរុប​ ២,៤០០ម៉ែត្រការ៉េ កំពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែ​ឈរ​​លើ​មូលដ្ឋាន​បត់​បែន​ទៅ​តាម​សម័យ​ទំនើប​ស្រប​តាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែល​មានពណ៌​អគារ​ស្រប​ទៅ​តាម​និមិត្ត​សញ្ញា ​ស.ស.យ.ក. និងការផ្សារ​ភ្ជាប់​ជាមួយ​បរិស្ថាន​ធម្ម​ជាតិ​ដើម​ឈើ​ធំ​ៗ​ដ៏ស្រស់បំព្រង៕

 

អត្ថបទដែលទាក់ទង

ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា
2026/01/24 07:58:08 pm        1
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm        1
ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា

2026/01/24 07:58:08 pm
​រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm
​ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm
​នគរបាល៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅពិធីមង្គលការក្នុងប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ៧នាក់
2026/01/24 04:43:54 pm
​ពិធីបុណ្យចង្កៀងគោមនៅប្រទេសចិន បានចាប់ផ្ដើមក្នុងតំបន់មួយចំនួន សម្រាប់បុណ្យចូលឆ្នាំចិន
2026/01/24 04:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/24 12:40:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am