គ្រូនិងសិស្ស អំពាវនាវរៀនជំនាញតោន និងបាញ់ថ្នាំ ដោយសារអាចរកប្រាក់ចំណូលយ៉ាងហោច ៤០០ដុល្លារក្នុងមួយខែ

2026/01/25 08:36:43 pm        279

គ្រូបណ្តុះបណ្តាលជំនាញបច្ចេកទេសខាងផ្នែកតោន និងបាញ់ថ្នាំ បានបញ្ជាក់ឱ្យដឹងថា ខណៈដែលតម្រូវការទីផ្សារការងារមានខ្ពស់ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត ជំនាញក្នុងវិស័យតោន និងបាញ់ថ្នាំនៅកម្ពុជា ពលរដ្ឋអាចរកប្រាក់ចំណូលចន្លោះពី៤០០ ទៅ៥០០ដុល្លារ នៅក្នុងមួយខែ ឬអាចលើសពីចំនួនទាំងនេះ ប្រសិនបើមានចំណេះ និងជំនាញច្បាស់លាស់។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ថា ដោយសារជំនាញតោន និងបាញ់ថ្នាំ ស្ថិតក្នុងវិស្វកម្មរថយន្ត និងខណៈមានការខ្វះខាតខ្លាំងក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យដើរទាន់ការវិវឌ្ឍន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា និងដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ វិទ្យាស្ថានបានសហការជាមួយវិស័យឯកជនជប៉ុន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំបន្ថែម ដើម្បីរួមចំណែកយ៉ាងសំខាន់ និងទាន់ពេលវេលាក្នុងការផ្តល់ឱកាសដល់សិស្ស និស្សិត ទទួលបាននូវចំណេះ ជំនាញមួយច្បាស់លាស់ពិតប្រាកដ និងដើម្បីឆ្លើយតបឱ្យចំគោលដៅទៅនឹងតម្រូវការទីផ្សារការងារ គ្រាដែលជំនាញនេះ សិស្ស និស្សិតអាចរកចំណូលបានសមរម្យ ក៏ដូចជាអាចមានឱកាសខ្ពស់ចេញទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសជប៉ុន ដែលកំពុងមានតម្រូវការខ្ពស់ផងដែរ ដែលនឹងទទួលបានប្រាក់ខែចំនួនប្រមាណ ១ ៥០០ដុល្លារ ក្នុងមួយខែ។

លោក ផុន រស្មី ជាគ្រូបណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បាននិយាយឱ្យដឹងថា តាមបទពិសោធន៍ផ្ទាល់របស់លោកជំនាញទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងនៅលើទីផ្សារ ហើយតម្រូវការការងារក៏មានខ្ពស់ដែរ។ លោករៀបរាប់បន្តថា សម្រាប់អ្នកមានជំនាញ ចំណេះច្បាស់លាស់ក្នុងជំនាញនេះ គឺងាយស្រួលក្នុងការរកប្រាក់មែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលធ្វើការងារមានបទពិសោធន៍ខ្ពស់ ថ្ងៃក្រោយទៅក៏អាចបើកជាអាជីវកម្មផ្ទាល់ខ្លួន និងអាចរកចំណូលបានខ្ពស់ទៅតាមនឹងដូចគ្នា។

ក្រុមនិស្សិតដែលកំពុងរៀនជំនាញតោន និងបាញ់ថ្នាំនេះ បានអំពាវនាវដល់យុវជន ដែលពុំទាន់មានជំនាញ ឬមិនទាន់ដឹងថាគួររៀនជំនាញអ្វី អាចចាប់អារម្មណ៍មកចុះឈ្មោះរៀនជំនាញនេះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារខ្វះខាតទាំងពេលបច្ចុប្បន្ន និងអនាគត។

ដើម្បីកសាងធនធានមនុស្សឱ្យមានជំនាញ និងផលិតភាពការងារខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន ក្រុមហ៊ុន ហុងដា ខា ហាកាតា ខូអិលធីឌី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦កន្លងទៅ បានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា ការបំពាក់ឧបករណ៍ និងសម្ភាបរិក្ខា ដែលមានតម្លៃ ២៧ម៉ឺនដុល្លារអាម៉េរិក ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឈានដល់កម្រិតស្តង់ដារមួយកម្រិតទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm