អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរ និងអាជីវកររៀបចំសណ្តាប់ធ្នាប់អនាម័យជុំវិញផ្សារពោធិ៍សាត់

2026/01/25 03:04:28 pm        136

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងពោធិ៍សាត់ គណៈកម្មការគ្រប់គ្រងផ្សារនិងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ ជុំវិញផ្សារថ្មីពោធិ៍សាត់ ដោយឯកឧត្តម អភិបាលខេត្តបានណែនាំនិងជម្រុញ ឲ្យអាជ្ញាធរក្រុង និងបងប្អូនអាជីវករលក់ ត្រូវចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទិញទំនិញផ្សេងៗ ។

ឯកឧត្តម អភិបាលខេត្ត សូមឱ្យអាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធ ត្រូវរួមសហការរៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ កុំបណ្តែតបណ្តោយឲ្យមានការដាក់លក់ទំនិញលើផ្លូវ តាមបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកចូលទិញទំនិញ ។ ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសុវត្ថិភាព នៅក្នុងនិងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង រាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារជាពិសេសបរិវេណមុខផ្សារឱ្យបានស្អាត់ល្អនិងមានសោភ័ណ្ឌភាព ។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ផ្សារថ្មីពោធិ៍សាត់រហូតមកដល់ពេលនេះពិនិត្យឃើញថាមិនទាន់មានសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ គឺអាជីវករមួយចំនួនបានសាងសង់សំយ៉ាបលក់ដូរ និងអ្នកយកភាស៊ីម៉ូតូរំលោភលើចំណីផ្លូវសាធារណ បង្កការកកស្ទះនៅតាមដងផ្លូវទាំងនេះទាមទាឱ្យមានការរៀបចំ របៀបរាបរយ ឡើងវិញសំដៅធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានសោភណ្ឌភាពអនាម័យបរិស្ថាន។

ឯកឧត្តម ជំរុញឱ្យអាជ្ញាធរក្រុង ត្រូវបន្តពន្យល់ណែនាំបងប្អូនអាជីវករឲ្យពួកគាត់ចូលរួមសហការ ធ្វើយ៉ាងណាឱ្យ ផ្សារថ្មីពោធិ៍សាត់មួយនេះកាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ តែទោះជាយ៉ាងនេះក៏ដោយសូមឱ្យអាជ្ញាធរក្រុង គណកម្មការផ្សារត្រូវពិនិត្យតាមដានជាប់ជាប្រចាំដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈម នានាដែលកើតមាន ជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករក្នុងការប្រកបរបបចិញ្ចឹមជីវិត ៕

អត្ថបទដែលទាក់ទង

ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា នេត ប៉េទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
2026/01/25 08:02:44 pm        1
រដ្ឋមន្រ្ដី៖ ក្រសួងការងារនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកជិត៩ម៉ឺនកន្លែងនៅទូទាំងប្រទេស
2026/01/25 05:09:41 pm        1
«ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»
2026/01/25 04:58:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា នេត ប៉េទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

2026/01/25 08:02:44 pm
​អាកាសធាតុត្រជាក់វាយប្រហារកូរ៉េខាងត្បូង ខណៈការដាច់ចរន្តអគ្គិសនីធ្វើឲ្យមនុស្សរាប់រយនាក់គ្មានប្រព័ន្ធកម្តៅ
2026/01/25 05:28:46 pm
​គុយបាការពារសមយុទ្ធយោធាថា ជាការរារាំងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក
2026/01/25 05:25:19 pm
​រដ្ឋមន្រ្ដី៖ ក្រសួងការងារនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកជិត៩ម៉ឺនកន្លែងនៅទូទាំងប្រទេស
2026/01/25 05:09:41 pm
​ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា ជំរុញឲ្យមានចរចាជាមួយក្រុមប្រឆាំង ក្រោយលោក Maduro ធ្លាក់ពីតំណែង
2026/01/25 05:05:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/24 12:40:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/25 11:10:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am