មណ្ឌលបោះឆ្នោតនៅមីយ៉ាន់ម៉ា បានបើកនៅថ្ងៃអាទិត្យនេះសម្រាប់ការបោះឆ្នោតជុំទី ៣ដែលជាជុំផ្តាច់ព្រ័ត្រនៃការបោះឆ្នោតសកលនៅក្នុងប្រទេសហែកហួរដោយភ្លើងសង្រ្គាមមួយនេះ ក្នុងនោះគណបក្សគាំទ្រដោយយោធាគ្រោងនឹងឈ្នះ ហើយមេដឹកនាំរបបសឹកត្រូវបានគេរំពឹងថា នឹងទទួលយកតួនាទីនយោបាយក្រោយការរិះគន់ច្រើនលើការបោះឆ្នោតមួយនេះ ។ការបោះឆ្នោត ២ដំណាក់កាលមុនដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូរ ឆ្នាំ ២០២៥ និងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ មានចំនួនអ្នកមកបោះឆ្នោតទាបត្រឹមតែ៥៥ភាគរយប៉ុណ្ណោះ ពោលគឺទាបជាងចំនួនប្រហែល ៧០ភាគ ដែលត្រូវបានរកឃើញនៅការបោះឆ្នោតសកលឆ្នាំ២០២០ និងឆ្នាំ ២០១៥ ។អ្នកបោះឆនោតនៅតាមបណ្តាលទីក្រុងចំនួន ៦០នឹងបោះឆ្នោតរបស់ពួកគេ រួមទាំងទីក្រុងធំ Yangon និង Mandalay ផងដែរស្របពេលសង្រ្គាមស៊ីវិល បង្កឡើងដោយរដ្ឋប្រហារ នាំឲ្យយោធាក្តោបក្តាប់អំណាច ។

បើទោះបីជាអង្គការសហប្រជាជាតិរដ្ឋាភិបាលលោកខាងលិចមួយចំនួន និងក្រុមសិទ្ធិមនុស្ស និយាយចំអកថា កោះបោះឆ្នោតនេះគ្រាន់តែរៀបចំឡើងដើម្បីធ្វើឲ្យការគ្រប់គ្រងរបស់យោធាស្របច្បាប់ក៏ដោយ របបសឹកកាន់អំណាច និយាយថាពួកគេនឹងប្រគល់អំណាចដល់រដ្ឋាភិបាលថ្មី ទំនងជានៅខែមេសាខាងមុខនេះ ។គួរឲ្យដឹងថា មនុស្សយ៉ាងយោច ២១ នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ានៅសប្តាហ៍នេះ លើភូមិមួយក្នុងសហភាពមីយ៉ាន់ម៉ាដែលផ្ដល់ជម្រកសម្រាប់ជនភៀសខ្លួនមកពីតំបន់ប្រជុំជន Bhamo ស្ថិតនៅភាគខាងជើងនិងជាទីដែលការបោះឆ្នោតជុំចុងក្រោយ ត្រូវធ្វើឡើង ៕
