អូស្ត្រាលីអំពាវនាវឲ្យលោក Trump ផ្ដល់ការគោរពដល់ទាហានអង្គការណាតូ

2026/01/25 10:19:29 pm        91

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) នេះ បាននិយាយថា ការលើកឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបង្ហាញនូវការមិនពេញចិត្ត ចំពោះកិច្ចប្រឹងប្រែងរបស់កងទ័ពមិនមែនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺ «មិនអាចទទួលយកបានសោះឡើយ»។

គួរបញ្ជាក់ថា លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សពព្វផ្សាយ Fox News ថា អង្គាការណាតូបានបញ្ជូន «កងទ័ពមួយចំនួន» ប៉ុន្តែ «នៅឆ្ងាយពីជួរមុខ ពោលគឺនៅឆ្ងាយបន្តិចពីជួរមុខ»។ លោក Trump ហាក់ដូចជាកំពុងដកផ្នែកនៃសុន្ទរកថារបស់លោក កាលពីថ្ងៃទី២៤ ខែមករា ស្របពេលមានការខឹងសម្បាកាន់តែខ្លាំងឡើងៗ ពីសម្ព័ន្ធមិត្តអឺរ៉ុប ហើយឥឡូវនេះ ពីសម្ព័ន្ធមិត្តអូស្ត្រាលី។

អំឡុងពេលថ្លែងនៅក្នុងកម្មវិធី Insiders របស់ទូរទស្សន៍ ABC នាព្រឹកថ្ងៃទី២៥ ខែមករានេះ លោក Albanese បាននិយាយថា គ្រួសារទាហានអូស្ត្រាលីដែលបានពលីជីវិត នឹងមាន «ក្ដីឈឺចាប់» ដោយសារតែមតិយោបល់របស់លោក Trump។ លោក Albanese បាននិយាយថា «គ្រួសារអូស្ត្រាលីចំនួន ៤៧គ្រួសារ ដែលនឹងមានក្ដីឈឺចាប់ ដោយសារមតិយោបល់ទាំងនេះ ពួកគេសមនឹងទទួលបានការគោរព និងការកោតសរសើរពីពួកយើង»។

លោកបានសង្កត់ធ្ងន់ថា៖ «ភាពក្លាហានដែលត្រូវបានបង្ហាញដោយជនជាតិអូស្ត្រាលីចំនួន ៤០.០០០ នាក់ (ដែល) បានបម្រើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពួកគេពិតជានៅជួរមុខ រួមជាមួយសម្ព័ន្ធមិត្តផ្សេងទៀតរបស់យើង ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព និងការពារផលប្រយោជន៍ជាតិរបស់យើង។ ពួកគេសមនឹងទទួលបានការគោរពពីពួកយើង»។

កាលពីថ្ងៃទី២៤ ខែមករា មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានថ្កោលទោសការកត់សម្គាល់របស់លោក Trump ថា «គួរឲ្យរន្ធត់» មេដឹកនាំអាមេរិកហាក់ដូចជាបានផ្លាស់ប្តូរជំហររបស់លោក យ៉ាងហោចណាស់ ក៏ចំពោះកងទ័ពអង់គ្លេសដែរ។ លោក Trump បានលើកឡើងនៅលើវេទិកា Truth Social របស់លោកថា៖ «ទាហានដ៏អស្ចារ្យ និងក្លាហានរបស់ចក្រភពអង់គ្លេស នឹងនៅជាមួយសហរដ្ឋអាមេរិកជានិច្ច!»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        64
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        55
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm