លោក Trump៖ អាមេរិកបានប្រើឧបករណ៍ «ផ្ដាច់ប្រព័ន្ធ» អំឡុងការវាយឆ្មក់ចាប់លោក Maduro នៅវ៉េណេស៊ុយអេឡា

2026/01/25 10:24:10 pm        150

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កងកម្លាំងយោធាអាមេរិក បានប្រើប្រាស់អាវុធមួយប្រភេទ ដែលលោកហៅថា «ឧបករណ៍ផ្ដាច់ប្រព័ន្ធ» ក្នុងអំឡុងពេលមានប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅទីក្រុងការ៉ាកាស ដើម្បីទម្លាក់អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro ចេញពីអំណាច នៅដើមខែមករា។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន New York Post (Post) លោក Trump បានប្រាប់ថា៖ «គឺឧបករណ៍ផ្ដាច់ប្រព័ន្ធ។ ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីវាទេ»។ លោកបានបញ្ជាក់ថា អាវុធនេះបានធ្វើឲ្យឧបករណ៍សត្រូវ «មិនដំណើរការ»។

បើយោងតាមសារព័ត៌មាន Post លោក Trump បានឲ្យដឹងទៀតថា៖ «ពួកគេមិនអាចបាញ់រ៉ូកែតរបស់ពួកគេបានទេ» ។ ពួកគេមានរ៉ូកែតរុស្ស៊ី និងចិន ហើយពួកគេមិនអាចបាញ់ចេញ សូម្បីមួយគ្រាប់។ យើងបានចូលទៅ ពួកគេបានចុចប៊ូតុង ហើយមិនដំណើរការ។ ពួកគេត្រៀមរួចរាល់ហើយ ដើម្បីទប់ទល់យើង»។

សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំព័ត៌មានបន្ថែម អំពីអាវុធប្រភេទនេះ ដែលមេដឹកនាំអាមេរិកបានលើកឡើង។ ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយការវាយឆ្មក់ឈ្មោះ Operation Absolute Resolve លោកប្រធានាធិបតីបាននិយាយសំដៅទៅលើសមត្ថភាពបច្ចេកទេស នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីមានការវាយឆ្មក់នោះ។

លោក Trump បាននិយាយក្រោយប្រតិបត្តិការនោះថា៖ «វាមានសភាពងងឹតឈឹង ដោយភ្លើងនៅទីក្រុងការ៉ាកាសភាគច្រើនត្រូវបានបិទ ដោយសារតែជំនាញជាក់លាក់មួយដែលយើងមាន វាងងឹតឈឹង ហើយវាគឺជាប្រតិបត្តិការអាចបង្កគ្រោះថ្នាក់ដល់ជីវិត»។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិក បានចាប់ខ្លួនលោក Maduro និងភរិយារបស់លោក គឺលោកស្រី Celia អំឡុងការវាយឆ្មក់ នៅព្រឹកព្រលឹមថ្ងៃទី៣ ខែមករា ហើយបានបញ្ជូនរូបលោកទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        8
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm