ស៊ីរី និងកងកម្លាំងឃឺដ បន្តបទឈប់បាញ់ ១៥ថ្ងៃទៀត ដើម្បីអាចឲ្យមានការផ្ទេរអ្នកទោសរបស់ ISIS

2026/01/25 10:36:53 pm        122

រដ្ឋាភិបាលស៊ីរី និងកងកម្លាំងឃឺដ កាលពីថ្ងៃសៅរ៍ (ទី២៥ ខែមករា ឆ្នាំ២០២៦) បានបន្តបទឈប់បាញ់រយៈពេល ១៥ថ្ងៃទៀត ដោយទីក្រុងដាម៉ាស បានឲ្យដឹងថា ខ្លួននឹងគាំទ្រដល់ការផ្ទេរអ្នកទោសរបស់ក្រុមរដ្ឋឥស្លាម (ISIS) ពីប្រទេសស៊ីរីទៅអ៊ីរ៉ាក់ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក។

ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន AFP នៅមុននេះថា បទឈប់បាញ់នឹងត្រូវបានបន្ត ដោយមន្ត្រីស៊ីរីម្នាក់ នៅទីក្រុងដាម៉ាស បានដកស្រង់ហេតុផលដូចគ្នា។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិស៊ីរី បានឲ្យដឹងថា ការបន្តរយៈពេល ១៥ថ្ងៃនេះ នឹងចូលជាធរមាននៅម៉ោង ១១យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២០ ម៉ោងសកល) នាថ្ងៃសៅរ៍។

ដោយសំដៅទៅលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «ការបន្តបទឈប់បាញ់នេះ គឺដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់អាមេរិក ក្នុងការផ្ទេរអ្នកទោសរបស់រដ្ឋឥស្លាម ISIS ពីពន្ធនាគាររបស់ក្រុម SDF ទៅកាន់ប្រទេសអ៊ីរ៉ាក់»។

ក្រុម SDF ក៏បានបញ្ជាក់ពីការបន្តនេះផងដែរ ដោយប្រាប់ថា វាត្រូវបានឈានដល់ «តាមរយៈការសម្របសម្រួលជាអន្តរជាតិ ខណៈពេលដែលការសន្ទនាជាមួយទីក្រុងដាម៉ាសនៅតែបន្តមាន»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទីក្រុងដាម៉ាស និងក្រុម SDF ដំបូងឡើយបានព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេល ៤ថ្ងៃ បន្ទាប់ពីកងកម្លាំងឃឺដ បានប្រគល់ដែនដីដ៏ធំទៅឲ្យកងទ័ពរដ្ឋាភិបាលដែលបានបញ្ជូនកម្លាំងបន្ថែមទៀតផងដែរ ទៅកាន់បន្ទាយមួយរបស់កងកម្លាំងឃឺដ នៅភាគឦសាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm