មេបញ្ជាការ៖ អ៊ីរ៉ង់នឹងធ្វើឲ្យសត្រូវសោកស្ដាយ បើមានវិធានការដោយមិនគិតគូរឲ្យបានម៉ត់ចត់

2026/01/25 11:14:33 pm        180

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់មួយរូប កាលពីថ្ងៃសៅរ៍ (ទី២៤ ខែមករា ឆ្នាំ២០២៦) បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីផ្តល់ការឆ្លើយតប «ដែលផ្ដល់នូវអារម្មណ៍សោកស្តាយ» ដល់ «សត្រូវ» ប្រសិនបើពួកគេមាននូវវិធានការណាមួយ ដោយមិនបានពិចារណាឲ្យបានម៉ត់ចត់។

មេបញ្ជាការរងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ លោក Ahmad Vahidi បានធ្វើការកត់សម្គាល់បែបនេះ នៅឯសមាជជាតិ នៅក្នុងខេត្ត West Azarbaijan ភាគពាយព្យនៃប្រទេសអ៊ីរ៉ង់ ខណៈដែលភាពតានតឹង នៅតែមានកម្រិតខ្ពស់ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដោយសារការគំរាមកំហែងធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក។

លោក Vahidi បាននិយាយថា៖ «នាពេលនេះ យើងមានការត្រៀមខ្លួនប្រសើរខ្លាំងជាងសង្គ្រាមរយៈពេល ១២ថ្ងៃ (អ៊ីស្រាអែល-អាមេរិក) (ក្នុងខែមិថុនាឆ្នាំមុន)។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការប្រថុយប្រថានណាមួយរបស់សត្រូវ តាមវិធីដែលធ្វើឲ្យពួកគេមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង»។

ដោយចង្អុលបង្ហាញពីភាពចលាចលថ្មីៗនេះ នៅក្នុងប្រទេស លោកបានបន្ថែមថា៖ «សត្រូវដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារអ៊ីរ៉ង់ ក្នុងអំឡុងមានសង្គ្រាមរយៈពេល ១២ថ្ងៃ បានប្រឹងប្រែងរកការប៉ះប៉ូវ សម្រាប់ភាពបរាជ័យរបស់ពួកគេ ដោយការញុះញង់ឲ្យមានការបះបោរ ប៉ុន្តែបានប្រឈមនឹងការបរាជ័យយ៉ាងដំណំជាថ្មីម្ដងទៀត ដោយសារការរួបរួម និងសាមគ្គីភាពរបស់ប្រជាជនអ៊ីរ៉ង់»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោកបែបនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាកងទ័ពជើងទឹក «ដ៏ធំ» របស់សហរដ្ឋអាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់ហើយ ខណៈពេលដែលបានលើកឡើងថា នាវានេះអាចនឹងមិនត្រូវបានប្រើទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        3
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm