ស្ទឹងត្រែង៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ខែមីនានេះ បន្តនាំអំណោយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ។
ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ តំណាងរដ្ឋាភិបាលឡាវ និងមន្រ្តីពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ។ កន្លងទៅ កម្ពុជាធ្លាប់ផ្តល់អំណោយ រថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ថវិការជាង១០លានដុល្លា វ៉ាក់សាំងកូវីដ និងសំភារៈវេជ្ជសាស្រ្តជាច្រើនទៀត។

