ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា ជំរុញឲ្យមានចរចាជាមួយក្រុមប្រឆាំង ក្រោយលោក Maduro ធ្លាក់ពីតំណែង

2026/01/26 12:05:52 am        157

លោកស្រី Delcy Rodriguez ប្រធានាធិបតីស្ដីទីនៃប្រទេសវ៉ណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ (ទី២៤ ខែមករា) បានអំពាវនាវឲ្យមានការពិភាក្សាជាមួយគណបក្សប្រឆាំង ដើម្បីឈានដល់ «កិច្ចព្រមព្រៀង" សម្រាប់សន្តិភាព ដោយការលើកឡើងនេះមានរយៈពេល ៣សប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់អតីតមេដឹកនាំរបស់លោកស្រី គឺលោក Nicolas Maduro។

តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ អំឡុងពេលនិយាយចេញពីរដ្ឋឆ្នេរ La Guaira លោកស្រី Rodriguez បានបញ្ជាក់ថា៖ «មិនអាចមានការខ្វែងគំនិតគ្នាខាងនយោបាយ ឬបក្សពួកទៀតទេ នៅពេលនិយាយអំពីសន្តិភាព នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា»។ លោកស្រីបានបន្ថែមថា៖ «ទោះបីជាមានទស្សនៈនយោបាយខុសគ្នាក៏ដោយ យើងត្រូវតែនិយាយគ្នាទៅវិញទៅមកដោយក្ដីគោរព។ ទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ យើងត្រូវតែមកជួបជុំគ្នា និងឈានដល់កិច្ចព្រមព្រៀង»។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Reuters នៅមុននេះថា លោកស្រី Rodriguez នឹងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដែលជាសញ្ញានៃការបើកចំហរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការចូលរួមជាមួយមេដឹកនាំថ្មីរបស់ប្រទេសដែលសម្បូរប្រេងមួយនេះជាលើកដំបូងក្នុងរយៈពេលជាង ២៥ឆ្នាំ។

គួរបញ្ជាក់ថា នៅដើមខែមករា ឆ្នាំ២០២៦ នេះ កងកម្លាំងយោធាសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងរដ្ឋធានីរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលបណ្តាលឲ្យមានការចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយារបស់លោក ដែលក្រោយមកត្រូវបាននាំទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ ទាក់ទងនឹងគ្រឿងញៀន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        90
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        127
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm