គុយបាការពារសមយុទ្ធយោធាថា ជាការរារាំងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក

2026/01/26 12:25:19 am        147

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយការពារសមយុទ្ធយោធាត្រៀមលក្ខណៈរបស់ប្រទេសលោក ដែលបានធ្វើឡើងកាលពីថ្ងៃសោរ៍ (ទី២៤ ខែមករា ឆ្នាំ២០២៦) ដោយចាត់ជាការរារាំងប្រឆាំងនឹងការឈ្លានពានដែលអាចកើតមានពីសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងខែមករានេះ បានព្រមានថា គុយបា «ត្រៀមដួលរលំហើយ» ហើយបានប្រាប់ទីក្រុងឡាហាវ៉ាន (Havana) ឲ្យ «ធ្វើកិច្ចព្រមព្រៀង« ឬបើមិនដូច្នោះទេ នឹងទទួលផលស្រដៀងគ្នានឹងប្រទេសវ៉េណេស៊ុយអេឡា ដែលមេដឹកនាំធ្លាក់ពីតំណែង គឺលោក Nicolas Maduro ត្រូវបានកងកម្លាំងអាមេរិកនាំទៅសហរដ្ឋអាមេរិក អំឡុងការវាយឆ្មក់កាលថ្ងៃទី៣ ខែមករា ជាហេតុការន៍ដែលបានសម្លាប់មនុស្សរាប់សិបនាក់។

វ៉េណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រទេសគុយបា និងជាអ្នកផ្គត់ផ្គង់ប្រេង និងប្រាក់ដ៏សំខាន់ ដែលលោក Trump បានសន្យាថា នឹងកាត់ផ្តាច់ឲ្យបាន។

កាលថ្ងៃទី២៤ ខែមករា លោក Diaz-Canel បានត្រួតពិនិត្យសមយុទ្ធយោធា ដែលរួមមានអង្គភាពរថក្រោះពីកងកម្លាំងប្រដាប់អាវុធគុយបា។ លោកត្រូវបានអមដំណើរដោយឧត្តមសេនីយ៍គុយបា លោក Alvaro Lopez Miera ដែលជារដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។

តាមរយៈសុន្ទរកថាដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍គុយបា លោក Diaz-Canel បានលើកឡើងថា៖ «វិធីល្អបំផុត ដើម្បីទប់ស្កាត់ការឈ្លានពាន គឺត្រូវធ្វើឲ្យចក្រពត្តិនិយមដឹងពីខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារមកលើប្រទេសរបស់យើង។ លោកបានបន្ថែមថា៖ «ហើយនោះត្រូវមានការងារជាច្រើន ដើម្បីឲ្យយើងរៀបចំនូវសកម្មភាពយោធាប្រភេទនេះ។ ការរៀបចំនេះមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងកាលៈទេសៈបច្ចុប្បន្ន»។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាល ក្រុមប្រឹក្សាការពារជាតិគុយបា ដែលដឹកនាំដោយលោក Diaz-Canel ថ្មីៗនេះ បានជួបប្រជុំគ្នា «ដោយមានគោលបំណងបង្កើន និងកែលម្អកម្រិតនៃការត្រៀមខ្លួន និងការរួបរួម» ក្នុងចំណោមថ្នាក់ដឹកនាំរបស់ប្រទេស៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm