ក្រុមហ៊ុនប្រទេសឆែក គ្រោងនាំម្រេចកំពត ៣៥តោនទៅទីផ្សារអន្តរជាតិ

2022/03/12 08:15:41 pm        1.2 K

កំពត៖ ក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក នៅឆ្នាំ២០២២នេះបានចុះកិច្ចសន្យា ទិញម្រេចកំពត ចំនួនប្រមាណ ៣៥តោនពីប្រជាកសិករចំនួន ២០៣គ្រួសារ ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។

លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត កាលពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថាថា ក្រុមហ៊ុន អ៊ីយូលែន អេន ផេបភើរ អ៊ីនវេសមិន (Eu land and pepper investment co ltd) ដែលជាក្រុមហ៊ុនឯកជនមួយមកពីសាធារណរដ្ឋឆែក ពេលដំបូងគិតចាប់ពីឆ្នាំ២០១៨ បានចុះកុងត្រាផ្ទាល់ជាមួយកសិករចំនួនតែ ២៨០គីឡូ បន្ទាប់មកចំនួន ១៩-២០តោន និងកើនឡើងបន្តបន្ទាប់រហូតដល់ចំនួន ៣៥តោន នៅឆ្នាំ២០២២នេះ។

លោកឲ្យដឹងទៀតថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុនបានទិញម្រេចពីសមាគម ប៉ុន្តែមិនមានការ​ចុះ​កុងត្រា​ដោយផ្ទាល់ទេ​ ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុន បានអះអាងថា នឹងធ្វើកុងត្រាជាមួយ​កសិករ​ដោយផ្ទាល់រៀងរាល់​ ១ឆ្នាំម្តង​ ដើម្បីប្រមូលទិញម្រេចទាំងអស់។

ទាក់ទិននឹងតម្លៃរបស់ម្រេចកំពត លោក ងួន ឡាយ បានឲ្យដឹងថា សម្រាប់ម្រេចក្រហមមានតម្លៃ ២៥ដុល្លារ, ម្រេចខ្មៅ ១៥ដុល្លារ និងម្រេចស ២៨ដុល្លារ ក្នុង១គីឡូក្រាម។ ​ដោយឡែកផ្ទៃដីដាំម្រេច​នៅក្នុងខេត្តកំពត​ ក្នុងពេលបច្ចុប្បន្នទំហំ ២៤០ហិកតា និងមានសមាជិកជាផលិតករចំនួន​ប្រមាណ​ជាង ៤១០គ្រួសារ សមាជិកជាក្រុមហ៊ុនចំនួន ៣០ក្រុមហ៊ុន។

កាលពីឆ្នាំ២០២១កន្លងទៅ ​ការនាំចេញម្រេចរបស់កម្ពុជា ​មានចំនួនប្រមាណជាង​ ២ម៉ឺន ៨ពាន់តោន កើនឡើងជាង ៤៥០ភាគរយ ​ទាំងម្រេចកំពត​ ដែលជាផលិតផលសម្គាល់​ទីតាំង​ភូមិសាស្ត្រ និង​ម្រេចធម្មតា​មិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។​ ក្នុងនោះ​ នាំចេញទៅកាន់ប្រទេសវៀតណាម អាល្លឺម៉ង់ បារាំង តៃវ៉ាន់ ​សាធារណរដ្ឋឆែក ប៉ូឡូញ កូរ៉េ ជប៉ុន រុស្ស៊ី សិង្ហបុរី និង​បណ្តាប្រទេស​មួយ​ចំនួនទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm