អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលលើកទឹកចិត្ត​ក្រុមយុវជន​ហាត់​រាំរបាំ​ខ្មែរ​ត្រៀម​សម្តែ​ង​ក្នុង​ព្រឹត្តិការណ៍ធំៗ

2026/01/26 05:24:57 pm        268

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសិល្បៈជើង​ចាស់​ក្នុង​ខេត្ត​ពោធិ៍​សាត់ ​និងក្រុមយុវជនសិល្បៈមហាជន មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្ត រួម​និង​ក្រុម​ភ្លេង​បុរា​ណ​ខ្មែរ ប្រមាណ១០០នាក់ ដែលបានចូលរួមហាត់រាំរបាំខ្មែរ ជាច្រើនទម្រង់ ជា​ពិសេស​របាំ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ក្រោមការ​ដឹកនាំ​សម្រប​សម្រួល​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ ​នៅបរិវេណសារៈមន្ទីរខេត្ត ដើម្បីត្រៀមសម្បែងក្នុងកម្មវិធី និងព្រឹត្តិការណ៍​ផ្សេង​ៗ​ក្នុង​ខេត្ត​ក៏ដូចជាក្រៅខេត្ត។

លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន​គឺ​មាន​​ក្រុមសិល្បៈមហាជនចំនួន០៦ក្រុម មកពីបណ្តាក្រុង-ស្រុកក្នុខេត្ត បានចូល​រួម​ជួប​ជុំ​គ្នា​ហាត់​សម ​នៅថ្ងៃអាទិត្យមួយថ្ងៃពេញ ជារៀងរាលសប្តាហ៍ ដោយទទួលបានយកចិត្តទុកដាក់ ឧបត្ថម្ភ​គ្រាំ​ទ្រ​ជា​ប្រចាំពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាន​ថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោកគ្រូអ្នកគ្រូដែលជាសិល្បករជើងចាស់ក្នុងខេត្ត បានខិតខំចែក​រំលែក​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​ដល់​យុវជនជំនាន់ក្រោយ ដើម្បីចូលរួមបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក្រោម​ការ​ដឹក​នាំ​សម្របសម្រួលរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ឯកឧត្តមអភិបាលខេត្ត បាន​កោត​សរសើរ​ដល់​ក្រុមយុវជនសិល្បៈមហាជន ទាំងប្រុសស្រី បានលះបង់ទាំងពេលវេលា និង​កម្លាំង​កាយ​ចិត្ត​ ចូលរួមហាត់រាំរបាំខ្មែរ ដែលនេះជាសកម្មភាពគំរូសម្រាប់យុវជនទូទៅ ព្រោះ​វប្បធម៌​ប្រពៃណី​ខ្មែរ​ គឺមានតំលៃបំផុតសម្រាប់សង្គមជាតិសាសន៍ខ្មែរយើង ប្រកបដោយភាពថ្លៃថ្នូរ ហើយ​យុវជន​ដែល​ចេះ​សិល្បៈ​ប្រពៃណីខ្មែរ​ទម្រង​ណាមួយ គឺជា​យុវជន​ដែល​ប្រកប​ដោយ​គុណ​តំលៃ​ទទួល​បាន​ទាំង​សុខ​ភាព​ផ្លូវ​កាយ និងសុខភាពផ្លូវចិត្ត។ ជាមួយគ្នានោះដែរ ឯកឧត្តម​អភិបាល​ខេត្ត ​បានឧបត្តម្ភថវិកា ៥លានរៀលបន្ថែមទៀត សម្រាប់​ទ្រទ្រង​ដល់​ការ​បណ្តុះ​បណ្តាល​នេះ ​ហើយ​ឯកឧត្តម​នឹងបន្តសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ក្នុង​ការ​លើក​​ស្ទួយ​វិស័យ វប្បធម៌ប្រពៃណីជាតិខ្មែរក្នុងខេត្តឲ្យកាន់តែមានភាពរស់រវើក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        105
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm