អ៊ុយក្រែន រុស្ស៊ី និងអាមេរិកគ្រោងបន្តពិភាក្សានៅថ្ងៃទី១កុម្ភៈ ក្រោយចរចាសន្តិភាពរយៈពេល២ថ្ងៃនៅអារ៉ាប់រួម

2026/01/26 06:21:49 pm        108

កិច្ចចរចាសន្តិភាពនឹងបន្តនៅសប្តាហ៍ក្រោយរវាងអ៊ុយក្រែន និងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការសន្ទនាថ្មីៗបំផុតគឺមានលក្ខណៈស្ថាបនា។

លោក Zelenskyy បានបង្ហោះថា ចំណុចស្នូលនៃការពិភាក្សា គឺលក្ខខណ្ឌដែលអាចធ្វើទៅបានសម្រាប់ការបញ្ចប់សង្គ្រាម។លោកឱ្យតម្លៃយ៉ាងខ្លាំងចំពោះការយល់ដឹងអំពីតម្រូវការសម្រាប់ការត្រួតពិនិត្យ និងការយកចិត្តទុកដាក់របស់អាមេរិកលើដំណើរការនៃការបញ្ចប់សង្គ្រាម និងធានាសន្តិសុខពិតប្រាកដ។

រុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់កិច្ចពិភាក្សារយៈពេល២ថ្ងៃក្រោមការសម្របសម្រួលដោយអាមេរិកកាលពីថ្ងៃសៅរ៍២៤មករា ដោយគ្មានកិច្ចព្រមព្រៀង ក្រោយការវាយប្រហារទាំងយប់របស់រុស្ស៊ី ដែលបានបណ្ដាលឲ្យដាច់បណ្ដាញថាមពលអគ្គិសនី ធ្វើឲ្យពលរដ្ឋអ៊ុយក្រែនជាង១លាននាក់គ្មានកម្ដៅ ស្របពេលសីតុណ្ហភាពត្រជាក់ក្រោមសូន្យក្នុងរដូវរងា។

លោក Zelenskyy បានប្រាប់សារព័ត៌មាន The Associated Press ថា កិច្ចចរចានៅទីក្រុង Abu Dhabi អារ៉ាប់រួម ទំនងជាទម្រង់ត្រីភាគីដំបូងក្នុងរយៈពេល “យូរណាស់មកហើយ” ដែលមិនត្រឹមតែរួមបញ្ចូលអ្នកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងយោធាមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ីផងដែរ។

មន្ត្រីអាមេរិកម្នាក់ដែលពាក់ព័ន្ធនឹងកិច្ចចរចានេះ បានបញ្ជាក់ថា គ្រប់ភាគីទាំងអស់នឹងត្រឡប់ទៅ ទីក្រុង Abu Dhabi វិញនៅថ្ងៃទី ១ ខែកុម្ភៈ។

ខណៈកិច្ចចរចាកំពុងដំណើរការ សារព័ត៌មាន The Guardian បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានបញ្ចប់ការដណ្តើមយកបានភូមិ Starytsia។ ភូមិនេះនៅជិតព្រំដែនអ៊ុយក្រែន-រុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        322
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        367
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        346

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm