«រាជធានីភ្នំពេញ ជាទីក្រុងរបស់យើងទាំងអស់គ្នា ហេតុ​ដូច្នេះ​សូម​បង​ប្អូន​ចូល​រួម​ប្រែ​ក្លាយ​ទី​ក្រុង​យើង​ឱ្យ​កាន់​តែ​មាន​សោភ័ណភា​ព បរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ល្អ»

2026/01/26 06:55:56 pm        165

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ នៅថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៦នេះ បានអំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ចូលរួម​ប្រែក្លាយ​ទី​ក្រុង​ភ្នំពេញ​ឱ្យ​មាន​សោភ័ណ​ភាព បរិស្ថានអនាម័យ និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ ពីព្រោះទីក្រុងភ្នំពេញ​ជា​ទីក្រុង​យើង​ទាំងអស់គ្នា។

ឯកឧត្តមអភិបាលបានថ្លែងថា រាជធានីភ្នំពេញ បានប្រែក្លាយពីទីក្រុងគ្មានមនុស្សនៅ មក​ជា​ទី​ក្រុង​មួយ​ប្រកបដោយសោភ័ណភាព បរិស្ថានស្រស់បំព្រង មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និង​ទទួល​បាន​ការចាប់អារម្មណ៍ពីភ្ញៀវជាតិ អន្តរជាតិ។

ឯកឧត្តមបានបន្តថា តាមរយៈភាពអំណោយផល នៃសក្តានុពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរ​ណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេស​ការ​ចូល​រួម​ទទួល​ស្វាគមន៍​រប​ស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយក្ដីស្រលាញ់ និងស្នាមញញឹមស្រស់បំព្រងនោះ រាជធានីភ្នំពេញ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ នៅលើពិភពលោក ជាទីក្រុងប្រជុំដោយសប្បាយភាពនាពេលរាត្រី និង​ជាប់​ចំណាត់​ថ្នាក់​លេខ១០ លើពិភពលោក ដោយត្រូវបានចាត់ថ្នាក់ ដោយគេហទំព័រទេសចរណ៍ អន្តរជាតិ​”Condé Nast Travelor-កុងដេណាស់ត្រាវេលល័រ” ព្រមទាំង​ទទួល​បាន​ការ​ចាត់​​ថ្នាក់​ដោយ​សារព័ត៌មានអន្តរជាតិ BBC ថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់​ឆ្នាំ​២០២៦​នេះផងដែរ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងបញ្ជាក់ថា ៖«អាស្រ័យ​ហេតុ​នេះ​ក្នុង​នាម​យើង​ទាំង​អស់​គ្នា​ដែល​ជាម្ចាស់​ផ្ទះ​ រួមមានអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជា​ពលរដ្ឋ​ទាំង​អស់ មានកាតព្វកិច្ចចូលរួមរៀបចំរាជធានីភ្នំពេញ ឱ្យកាន់តែមានការអភិវឌ្ឍគ្រប់វិស័យ មាន​សុខ​សន្តិភាព សណ្ដាប់ធ្នាប់ និងសោភ័ណភាពល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលវិនិយោគិន ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ មកព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ដែល​ជា​បេះដូ​ង​នៃដែនដីសុវណ្ណភូមិមួយនេះ»៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        195
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm