ទីតាំងទេសចរណ៍ច្រើនទៀត ក្នុងខេត្តមណ្ឌលគិរី ត្រូវបានបង្កើតឡើងសម្រាប់បម្រើបំពេញចិត្តទេសចរ

2022/03/12 09:50:45 pm        1.6 K

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ភូមិភាគឦសាន នៃប្រទេសកម្ពុជា មានឈ្មោះល្បីល្បាញជាខ្លាំងលើវិស័យទេសចរណ៍ មានតំបន់ប្រជុំភ្នំ វាលស្មៅ ព្រៃព្រឹក្សា ទឹកអូរ ទឹកជ្រោះ ជាច្រើនកន្លែង។ បច្ចុប្បន្នទីតាំងទេសចរណ៍តូចៗ ជាច្រើនបន្ថែមទៀត ត្រូវបានបង្កើតឡើងដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្តទេសចរ។

នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី បានកម្រើកឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។

ជារៀងរាល់សប្ដាហ៍ ទេសចរ តែងទៅកម្សាន្តជាហូរហែរ ហើយតំបន់ដែលអ្នកទេសចរគួរទស្សនាកម្សាន្ត មានដូចជាតំបន់ភូមិពូតាំង តំបន់ភូមិដំណាក់នាគ ដែលទីនោះសម្បូរទៅដោយរីសតស្នាក់នៅយ៉ាងសម្បូរបែប។ អ្នកទេសចរអាចសម្រាកនៅរីសត​ទាំងនោះ និងលេងកម្សាន្តគយគន់​ទេសភាព​ដ៏ល្អ​ឯកពីកន្លែងនោះតែម្ដង។

ក្រៅពីនេះ នៅក្នុងស្រុកអូររាំង គេតែងតែស្គាល់ភ្នំអណ្ដូងស្នេហ៍ ប៉ុន្តែកន្លែងដ៏ស្រស់ស្អាតផ្សេងទៀត មាន​ដូចជាវាល ភ្នំស្មៅនៅទីតាំងព្រលានយន្តហោះ ​ដែលនៅទីនោះ​ អ្នកទេសចរ នឹងបានឃើញ​ភ្នំវាល​ស្មៅ​ដាច់កន្ទុយភ្នែក ​ជាមួយនឹងខ្យល់ ​អាកាសយ៉ាងត្រជាក់ គឺពិតជាមានទេសភាពប្លែក​ភ្នែកខ្លាំង​ណាស់​ មិនតែប៉ុណ្ណោះនៅក្បែរនោះ​ មានរមណីយដ្ឋាន​ទឹកធ្លាក់​លែងអង​ លែងឃិន ដែលកំពុងល្បីល្បាញ ​អ្នកទេសចរនិយមទៅកម្សាន្ត។

ចំណែកនៅស្រុកពេជ្រាដា មានភ្នំណាមលៀ ជាភ្នំថ្មម៉ាបមួយដុំដ៏មហិមា មានចម្ងាយប្រហែលជាង ២០គីឡូម៉ែត្រ ​ពីរមណីយដ្ឋានទឹកជ្រោះប៊ូស្រា​ ហើយឡើងដល់លើកំពូលភ្នំ ​មានទេសភាពស្អាត និងជាកន្លែងទេសចរណ៍ស្ទើរតែគ្មានពីរ។

ស្រុកពេជា្រដានេះដែរ ក្នុងឃុំពូជ្រៃ ទើបតែមានការបង្កើតឡើងនូវកន្លែងទេសចរណ៍ថ្មីមួយ ដែលសូម្បី​ពលរដ្ឋនៅខេត្ត មណ្ឌលគិរី ​ក៏មិនសូវបានស្គាល់ ប៉ុន្តែទីនោះពិតជាប្លែកខុសកន្លែងដទៃ ព្រោះអ្នកទេសចរ ​អាចកម្សាន្តបានជាមួយការចែវទូកលេង ​មើលព្រៃលិចទឹក តាមជ្រលងដងអូរដ៏ស្រស់ស្អាត។ ក្នុងឃុំពូជ្រៃនេះ ក៏មានសួនសត្វមួយកន្លែង ​ដែលមានសត្វ ​ព្រៃជាច្រើនប្រភេទ សម្រាប់អ្នក​ទេសចរទស្សនា ​ឬលេងកម្សាន្តជាមួយ។

ខេត្តមណ្ឌលគិរី នៅមានទីតាំងទេសចរណ៍ជាច្រើនទៀតសម្រាប់ទេសចរទៅ​ទស្សនាលេងកម្សាន្ត ប៉ុន្តែអ្នកទេសចរ ​មិនអាចរកផ្លូវទៅតាមប្រព័ន្ធ ​Google Maps​ ឃើញនោះទេ លុះត្រា​តែ​មក​ដល់ខេត្តមណ្ឌលគិរី ​ហើយសាកសួរព័ត៌មានអំពី ​កន្លែងទេសចរណ៍​ពីប្រជាពលរដ្ឋនៅទីនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ​លោក ងិន សុវិមាន បានឱ្យដឹងថា​ ឆ្នាំនេះ មាន​ទីតាំងទេសចរណ៍តូចៗជា​ច្រើន ​ត្រូវបានបង្កើតឡើង​ ប៉ុន្តែកន្លែងដែលមានការវិនិយោគធំៗ មិនទាន់មាននោះទេ៕អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm