គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញជូនអតិថិជនមានចំនួន ៥,៣ ប៊ីលាន​ដុល្លារ

2026/01/26 07:08:32 pm        256

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំឥណទានឡើងវិញជូនអតិថិជន ក្នុង​ឆ្នាំ២០២៥ មាន​ចំនួន ៥,៣ ប៊ីលានដុល្លារអាម៉េ រិក ស្មើប្រមាណ ៨,៣ ភាគរយ នៃឥណទានសរុប និង​បាន​លុប​ចោល​ឥណទាន ៨០លានរៀល សម្រាប់យោធិនពលី និង ១០ លានរៀល សម្រា​ប់​យោធិន​ពិការ​ក្នុង​សមរភូមិ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅ​ចុង​សប្តាហ៍​កន្លង​មកថា នៅក្នុងស្មារតីសាមគ្គីភាពមនុស្សធម៌ និងស្រប តាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការជួយសម្រួលបន្ទុកដល់យោធិនសមរភូមិ និងប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែនកម្ពុជា-ថៃ, ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ឱ្យរៀបចំឥណទានឡើងវិញ និងផ្តល់ អនុគ្រោះផ្សេងៗទៀតសម្រាប់អតិថិនទូទៅ ជន​ភៀសសឹក ពលករប្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាដើម។

ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជនមានចំនួន ប្រមាណ ៥,៣ ប៊ីលានដុល្លារអាម៉េរិក ស្មើប្រមាណ ៨,៣ ភាគរយ នៃ​ឥណទាន​សរុប ត្រូវជាង ២៥ ពាន់គណនី និងបានលុបចោល ឥណទានរហូតដល់ ៨០ លាន​រៀល សម្រាប់អតិថិជន ឬអ្នកកម្ចីជាយោធិនពលី និងលុបចោលឥណទានប្រមាណ ១០ លាន​រៀល សម្រាប់អតិថិជនដែលជាយោធិនពិកាក្នុងសមរភូមិ។

ជុំវិញបញ្ហាខាងលើនេះ, គ្រឹះស្ថានដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បា​ន​អនុវត្ត​វិធាន​ការ​បន្ធូរបន្ថយ ផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយ​សម្រាល​បន្ទុក​ដល់​សហគមន៍​ដែលរងគ្រោះក្នុងនោះរួមមាន៖ លើកលែងការ ប្រាក់សរុបមានចំនួន ១០,៦ លាន​ដុល្លារ​អាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុ ក្នុង​អំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។ លុបចោលបំណុល (ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់) ចំនួនប្រមាណ ១ លាន ដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និង​គ្រួសារ​របស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការ បាត់បង់ចំណូល​របស់​ពួក​គេ ​និងរៀបចំឥណទានមានចំនួនប្រមាណ ៥០០ លានដុល្លាអាម៉េរិក ដើម្បីសំរាល​សំពាធ​ហិរញ្ញ​វត្ថុ ជូនដល់ ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm