ធនាគារជាតិបោះផ្សាយមូលបត្ររដ្ឋឆ្នាំ២០២៥ បានចំនួនសរុប ៧០លានដុល្លារអាម៉េរិក

2026/01/26 07:17:29 pm        265

ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ២០២៥ បានបោះផ្សាយមូលបត្ររដ្ឋចំនួន ១១ លើក មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៤១០ ប៊ីលានរៀល ត្រូវប្រមាណ ៧០ លានដុល្លារអាម៉េរិក ក្នុងផែន​ការ​ដែល​បាន​កំណត់ ១២៣លានដុល្លារអាម៉េរិក។

ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៥ បានបន្តចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ដោយ​បាន​សម្រប​សម្រួលដល់ការ បោះផ្សាយមូលបត្ររដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន​ចំនួន​១១​លើក ក្នុងទំហំទឹកប្រាក់សរុបជាង ៤១០ ប៊ីលានរៀល និង ៧០ លានដុល្លារអាមេរិក ក្នុង​ផែន​ការ​ដែល​បានកំណត់ ១២៣ លានដុល្លារអាម៉េរិក, ក្នុងនោះទូទាត់គូប៉ុងសរុបមានចំនួន ៤០ លើក និង​ទូទាត់ប្រាក់ដើមចំនួន ៦ លើក, នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់​ធនាគារជាតិនៃកម្ពុជា។

ចំពោះមូលបត្ររដ្ឋឥណប្រតិទាន ១ ឆ្នាំ, មានអត្រាគូប៉ុងជាមធ្យម ២,៧៥% និង​អត្រា​ចំណូល​ដេញ​ថ្លៃ​ឈ្នះជា​មធ្យម ៣,១៥%, ឥណប្រតិទាន ២ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,២០%, ឥណ​ប្រតិទាន ៣ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,៤៨% និង អត្រាចំណូល​ដេញ​ថ្លៃ​ឈ្នះជា​មធ្យម ៣,៩៩%, ឥណប្រតិទាន៥ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,២១% និងអត្រា​ចំណូល​ដេញ​ថ្លៃ ឈ្នះជាមធ្យម ៤,៥% ហើយឥណប្រតិទាន ១០ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,៦០%។

លើសពី​នេះ ធនាគារជាតិនៃកម្ពុជា បានសម្របសម្រួលឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែល​ជាអន្តរការីមូលបត្ររដ្ឋ ចំនួន១ (ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យូរីធី ម.ក) ចូលជា​សមាជិក​ថ្នាល ​NBCP ហើយបានចូលរួមដេញថ្លៃមូលបត្ររដ្ឋ ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៥ នៃការបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣៩។ ទន្ទឹមនេះ, ក្រុមការងារមូលបត្ររដ្ឋ ធនាគារ​ជាតិ នៃកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយអន្តរការីមូលបត្ររដ្ឋចំនួន ១ និងបាន​ចូល​រួម​សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្មវិធី​ផ្សព្វផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ដល់​វិនិយោគិន​សក្ដានុពលចំនួន ២ដង ដើម្បីបន្តជំរុញការចូលរួមបន្ថែមពីបណ្តវិនិយោគិន។

ចំណែក​នៅ​ក្នុងឆ្នាំ២០២៦នេះ, រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំ​ទឹក​ប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូល នឹងប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បីផ្តល់​ចំណូល​ដោយ​ត្រង់មករាជរដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និង ចីរភាព នៃ​ការ​គ្រប់​គ្រង​បំណុល និងថវិកាជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm