អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា រុស្ស៊ីនឹងមិនពិភាក្សាអ្វីទាំងអស់ជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ទេ ដូច្នេះទីក្រុងមូស្គូនឹងរង់ចាំរហូតដល់លោកស្រីចាកចេញពីតំណែង ។

លោក Peskov បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា ថា «តើអ្នកអាចពិភាក្សាជាមួយ លោកស្រី Kaja Kallas យ៉ាងដូចម្តេច? យើងនឹងមិនពិភាក្សាអ្វីទាំងអស់ជាមួយលោកស្រី ហើយអាមេរិកក៏នឹងមិនពិភាក្សាអ្វីទាំងអស់ជាមួយលោកស្រីដែរ។ តើយើងអាចធ្វើអ្វីបាន? យើងគ្រាន់តែត្រូវរង់ចាំរហូតដល់លោកស្រីចាកចេញពីតំណែង»។

ការអត្ថាធិប្បាយនេះត្រូវបានបង្ហោះបន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់ការចរចាថ្ងៃទីពីរដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមកាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា ដោយគ្មានកិច្ចព្រមព្រៀង ប៉ុន្តែរំពឹងថានឹងមានកិច្ចពិភាក្សាបន្ថែមទៀតនៅចុងសប្តាហ៍នេះ។
លោក Peskov ក៏បាននិយាយផងដែរថា យោធារុស្ស៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធការពារមីស៊ីល «Golden Dome» រួមទាំងបញ្ហាទាក់ទងនឹង ដែនដីកោះ Greenland ផងដែរ។