អាជ្ញាធរអូស្ត្រាលី ចេញការព្រមានពីរលកកម្ដៅទូទាំងប្រទេស និងលទ្ធភាពចំហេះព្រៃដ៏គ្រោះថ្នាក់

2026/01/26 07:39:46 pm        178

អាជ្ញាធរអូស្ត្រាលី នៅថ្ងៃចន្ទ (២៦ មករា) នេះ បានចេញការព្រមានពីរលកកម្ដៅសម្រាប់តំបន់ភាគច្រើននៃប្រទេស រួមទាំងលទ្ធភាពនៃចំហេះព្រៃដ៏គ្រោះថ្នាក់បំផុត ខណៈមនុស្សរាប់លាននាក់កំពុងប្រារព្ធទិវាអូស្ត្រាលី។ ការិយាល័យឧតុនិយមនិយាយថា សីតុណ្ហភាពត្រូវបានរំពឹងថា នឹងឡើងដល់កម្រិតកំពូលនៅថ្ងៃអង្គារ ទី២៧ ខែមករា ដោយឈានដល់ «កម្រិតខ្ពស់ខ្ទង់ ៤០ អង្សាសេ» នៅរដ្ឋភាគខាងត្បូងដូចជារដ្ឋ Victoria និងរដ្ឋ South Australia។

យោងតាមការិយាល័យនេះ សីតុណ្ហភាពកាលពីថ្ងៃអាទិត្យកន្លងទៅ នៅរដ្ឋ South Australia មើលឃើញកំណត់ត្រា ៤៨,៥អង្សាសេ ហើយការព្រមានពីគ្រោះថ្នាក់ចំហេះក្នុងតំបន់មួយចំនួននៃប្រទេសក៏ត្រូវបានដាក់ចេញផងដែរ។ ក្រៅពីរដ្ឋ Victoria និងរដ្ឋ South Australia ការព្រមានពីរលកកម្តៅក៏ត្រូវដាក់ចេញក្នុងរដ្ឋផ្សេងទៀត ដូចជារដ្ឋ New South Wales និងរដ្ឋ Queensland ជាដើម។

សេចក្ដីព្រមានទាំងនេះនឹងនៅតែមានសុពលភាពរហូតដល់ថ្ងៃពុធ ពាក់កណ្ដាលសប្ដាហ៍នេះ។ ស្នងការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Victoria បានប្រាប់សារព័ត៌មាន ABC ថា «គ្រប់គ្នាមិនធ្លាប់បានឃើញស្ថានភាពរលកកម្ដៅបែបនេះនៅក្នុងរដ្ឋ Victoria ទេ អស់រយៈពេលជិត ២០មកហើយ»។

នៅថ្ងៃចន្ទនេះ ការិយាល័យឧតុនិយមបានព្រមានពី «គ្រោះថ្នាក់នៃចំហេះព្រៃយ៉ាងធ្ងន់ធ្ងរ» នៅទូទាំងផ្នែកខ្លះនៃរដ្ឋ South Australia និងភាគច្រើននៃភាគនិរតីរដ្ឋ Victoria «ដោយសារតែអាកាសធាតុក្តៅខ្លាំង និងស្ងួតហួតហែង រួមផ្សំជាមួយនឹងខ្យល់បក់ពីកម្រិតមធ្យមទៅខ្លាំង»។ ហានិភ័យថ្មីនេះ បានកើតឡើងស្របពេលចំហេះព្រៃបច្ចុប្បន្នដែលឆាបឆេះអស់ជាច្រើនថ្ងៃមកហើយនៅរដ្ឋ Victoria មិនទាន់រលត់ទាំងស្រុងនោះទេ ដោយក្រុមពន្លត់អគ្គិភ័យកំពុងបន្តទប់ស្កាត់អណ្តាតភ្លើង ដែលបានជំរុញឱ្យមានការជម្លៀសចេញ និងគំរាមកំហែងដល់ទ្រព្យសម្បត្តិ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm