ឯកឧត្ដម លី ធុជ ៖ បោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនគឺដើម្បីសន្តិភាព និងការអភិវឌ្ឍ

2022/03/13 08:15:23 pm        786

បាវិត ៖​ បោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែដើម្បីបានសន្លឹកឆ្នោតមួយនេះ សមាជិកគណបក្សទាំងអស់ ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង។

ការលើកបែបនេះរបស់ ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សសង្កាត់ព្រៃអង្គុញ គណបក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្សភូមិ និងក្រុមបក្សសរុបចំនួន ៣៥៧ នាក់។ 

ឯកឧត្ដម លី ធុជ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំសង្កាត់គ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ លើកទឹកចិត្ត និងពលីខ្ពស់ បង្កើតអោយមានសមិទ្ធផលយ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសម្រាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឲ្យសមាជិកគណបក្ស ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។ លោកបន្តទៀតថា សមិទ្ធផលទាំងនេះ បានកើតចេញពីការឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា ដែលសន្លឹកឆ្នោតនេះ បានក្លាយជាសន្លឹកឆ្នោតសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្ដម លី ធុជ បានបញ្ជាក់បន្ថែមថា បេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន ដល់ពេលត្រូវចូលប្រលងហើយ ហើយលទ្ធផលជាប់ ឬធ្លាក់ គឺអាស្រ័យទៅលើទង្វើររបស់ខ្លួននៅមូលដ្ឋាន និងត្រូវការសម្លេងគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកឲ្យពិន្ទុ និងជាម្ចាស់ឆ្នោត។ ចាប់ពីពេលនេះតទៅ បេក្ខជនទាំងអស់ ត្រូវបន្តកាន់ទង់គណបក្សប្រជាជន ដើម្បីចូលរួមការប្រកួតប្រជែងជាមួយគណបក្សដទៃ និងឆ្ពោះទៅមុខអោយដល់គោលដៅ។

ឯកឧត្ដម លី ធុជ បន្តលើកឡើងទៀតថា ការងារបោះឆ្នោត មានឥទ្ធិពល និងមានសារសំខាន់ណាស់ សម្រាប់ការកំណត់ជោគវាសនារបស់បេក្ខជន ប្រសិនបើយើងទាំងអស់គ្នា មានគំនិត និងឧត្តមគិត នោះវាដូចជាកាំបិតដ៏មុតស្រួច ដែលអាចកាត់ផ្ដាច់អ្វីគ្រប់យ៉ាង និងឈានទៅទទួលជោគជ័យគ្រប់ភារកិច្ចហើយឧត្តមគតិ និងការមានជំនឿទុកចិត្តលើអនាគតគណបក្ស​ និងប្រទេសជាតិយើង ជាកាល់ស្យូម និងឆ្អឹងខ្នងនៃគណបក្សប្រជាជន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm