ប្រធានាធិបតីចិន លោក ស៊ី បញ្ជាក់ថា ឥណ្ឌា និងចិន គឺជា «មិត្តភក្តិ និងដៃគូ»

2026/01/26 10:38:26 pm        231

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាក់ថា ប្រទេសចិន និងឥណ្ឌា គឺជា «អ្នកជិតខាង មិត្តភក្តិ និងដៃគូដ៏ល្អ» ខណៈដែលលោកបានអបអរសាទរសមភាគីឥណ្ឌារបស់លោក គឺលោកស្រី Droupadi Murmu នៅថ្ងៃបុណ្យសាធារណរដ្ឋរបស់ប្រទេសអាស៊ីខាងត្បូង។

បើយោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងថា លោក ស៊ី បានមានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-ឥណ្ឌា បានបន្តប្រសើរឡើង និងលូតលាស់ ហើយមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងវិបុលភាពរបស់ពិភពលោក»។

លោក ស៊ី បានបន្តថា ប្រទេសចិនតែងតែជឿថា ការធ្វើជា «អ្នកជិតខាង មិត្តភក្តិ និងដៃគូដ៏ល្អ» គឺជាជម្រើសដ៏ត្រឹមត្រូវ សម្រាប់ទាំងចិន និងឥណ្ឌា។ ហើយបើយោងតាមសារព័ត៌មាន Xinhua បានដឹងទៀតថា លោកបានសំដៅទៅលើចិន និងឥណ្ឌាថា ជា «នាគ និងដំរីដែលកំពុងរាំរែកជាមួយគ្នា»។

មេដឹកនាំចិនបានសង្កត់ធ្ងន់ថា លោកសង្ឃឹមថា ភាគីទាំង២ នឹងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើរ និងស្ថិរភាព។

គួរបញ្ជាក់ថា ប្រទេសជិតខាងអាស៊ីទាំង២ ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ មានព្រំដែនរួមប្រវែង ៣.៨០០គីឡូម៉ែត្រ ដែលមិនទាន់បានកំណត់ឲ្យបានច្បាស់លាស់ និងកើតជម្លោះជាមួយគ្នា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។ ចំណងមិត្តភាព រវាងប្រទេសទាំង២ ត្រូវបានរង្គោះរង្គើដោយការប៉ះទង្គិចគ្នា នៅឆ្នាំ២០២០ ដែលទាហានឥណ្ឌា ២០នាក់ និងទាហានចិន ៤នាក់ បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នាដោយដៃទទេ។

តែយ៉ាងណាក្ដី ប្រទេសទាំង២ បានចាប់ផ្តើមធ្វើឲ្យទំនាក់ទំនងប្រសើរឡើងវិញ នៅឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើនូវដំណើរទស្សនកិច្ចទ្វេភាគីកម្រិតខ្ពស់ជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm