អភិបាលខេត្តកោះកុង៖ ការអភិវឌ្ឍទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំង​សង្គម​ស៊ីវិល​ វិស័យឯកជន និងសហគមន៍

2026/01/26 03:38:46 pm        222

លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​បិទ​បញ្ចប់​គម្រោង​ «លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការ​ប្រែ​ប្រួល​អាកាស​ធាតុ»​ (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួល​អាកាស​ធាតុ​ក្នុង​វិស័យ​អប់រំ​ (BRACE) និងគម្រោង​បង្កើនកា​លា​នុវត្ត​ភា​ព​សម្រាប់​អភិវឌ្ឍ​វិស័យ​សាក​វប្ប​កម្ម​(GROWTH) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានអបអរសាទរចំពោះសមិទ្ធផលជាផ្លែផ្កា ចេញ​ពី​ការ​អនុវត្ត​របស់​គម្រោង ការីប ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលជាគម្រោងបន្តពីគម្រោងស្ទៀរ ក្នុង​រយៈ​ពេល ៥ឆ្នាំកន្លងមក និងកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ជាដៃគូរអភិវឌ្ឍ ម្ចាស់​ជំនួយ​ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន លោកគ្រូ អ្នក​គ្រូ និងបងប្អូនប្រជាកសិករទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុ​ង​ការ​រួម​ចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និង​បន្ស៉ាំ​ទៅ​នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា និងខេត្តកោះកុង។

លោកជំទាវបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Save the Children និង​ដៃ​គូ​អភិវឌ្ឍ​ផ្សេង​ៗ បានទាញយកនូវបទពិសោធន៍ នៃការអនុវត្តគម្រោងកន្លងមក ដើម្បីកសាង​គម្រោង​ថ្មី​ៗ និងទទួលបានការអនុម័តហិរញ្ញប្បទានពី ក្រសួងការបទេស និងពាណិជ្ជកម្ម នៃ​ប្រទេស​ណូវែលហ្សេឡង់ (MFAT) និងមូនិធិអាកាសធាតុបៃតង (GCF) រួមជាមួយមូលនិធិ ភាព​ជា​ដៃគូសកលសម្រាប់អប់រំ (GPE)។ នាងខ្ញុំសូមអបអរសាទរ និងគាំទ្រ​ចំពោះ​គម្រោង​ថ្មី​ទាំង​ពីរ ​ដែលអង្គការ Save the Children បានប្រកាសជាផ្លូវការរួម ក្នុងកំរិតប្រទេស ជាមួ​​យ​ក្រសួង​ រួចរាល់ហើយ រួមមានក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងកំពុងរៀបចំការអនុវត្តន៍គម្រោងនេះ ក្នុងភាពជាដៃគូកំរិតខេត្ត ជាមួយមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្គការ IDE ដោយ​ពង្រីក​តំបន់​គោល​ដៅ​ទូទាំងខេត្តកោះកុង។

លោកជំទាវ អភិបាលខេត្ត បន្ដថា ជាការ​ពិត​ការ​អភិវឌ្ឍ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ទាំងសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករ ក្នុងការ​កសាង​ធន​ធាន​មនុស្ស​នៅ​កម្រិតមូលដ្ឋានលើចំណេះដឹង និងជំនាញ បច្ចេកទេស ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​គ្រួសារ និងការដោះស្រាយរួម គ្នាចំពោះនិន្នាការ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះ​មហន្ត​រាយ​ក្នុង​ប្រទេសកម្ពុជា និងក្នុងខេត្តកោះកុងយើងនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា លើក​ទឹក​ចិត្ត​ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ក្នុងកា​រ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
2026/01/26 05:19:49 pm        1
មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពទំនាក់ទំនងអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
2026/01/26 04:36:12 pm        1
សម្ដេចតេជោ ហ៊ុន សែន៖«ចៅស្រី ZARA តា រង់ចាំទទួលចៅនៅពេលប៉ាម៉ាក់ចៅនាំចៅមកដល់កម្ពុជា»
2026/01/26 04:05:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក និងកូរ៉េខាងត្បូងយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

2026/01/26 08:25:51 pm
​ប្រធានាធិបតីចិន ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា ជាមួយវៀតណាម
2026/01/26 08:10:49 pm
​ចិនប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យទៅលេងជប៉ុន អំឡុងថ្ងៃឈប់សម្រាកដ៏យូរបំផុតប្រចាំឆ្នាំ
2026/01/26 08:10:24 pm
​ក្រុមសិទ្ធិមនុស្ស៖ វេណេស៊ុយអេឡាដោះលែងអ្នកទោសនយោបាយចំនួន ១០៤នាក់
2026/01/26 07:37:09 pm
​មនុស្ស ៥នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះហាងលក់គ្រឿងសង្ហារឹមនៅភាគខាងត្បូងប្រទេសឥណ្ឌា
2026/01/26 07:36:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/25 06:24:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/26 08:28:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am