កងទ័ពអាកាសអាមេរិក នឹងចាប់ផ្តើមសមយុទ្ធ នៅមជ្ឈិមបូព៌ា ក្នុងពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់

2026/01/26 03:41:24 pm        62

កងទ័ពអាកាសអាមេរិក កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួនជិតចាប់ផ្តើមសមយុទ្ធត្រៀមលក្ខណៈរយៈពេលច្រើនថ្ងៃ នៅទូទាំងតំបន់មជ្ឈិមបូព៌ា «ដើម្បីបង្ហាញពីសមត្ថភាព ក្នុងការដាក់ពង្រាយ បំបែក និងគាំទ្រកម្លាំងទ័ពអាកាសប្រយុទ្ធ» នៅក្នុងតំបន់ ស្របពេលភាពតានតឹងមានកាន់តែខ្លាំងឡើងៗជាមួយអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយកងកម្លាំងទ័ពអាកាសកណ្តាលអាមេរិក (AFCENT) បានឲ្យដឹងថា៖ «សមយុទ្ធនេះពង្រឹងសន្តិភាពតាមរយៈការបង្ហាញកម្លាំងដោយការដាក់បញ្ចូលធនធានដែលអាចទុកចិត្តបាន ត្រៀមខ្លួនប្រយុទ្ធ និងវត្តមានប្រកបដោយទទួលខុសត្រូវ ដែលត្រូវបានរៀបចំឡើង ដើម្បីទប់ស្កាត់ការវាយប្រហារ កាត់បន្ថយហានិភ័យនៃការប៉ាន់ស្មានខុស និងធានាដល់ដៃគូ»។

ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានការបង្ក្រាបដ៏សាហាវលើការតវ៉ាទូទាំងប្រទេស ដែលបានឃើញថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន។ ប្រធានាធិបតីអាមេរិក Donald Trump បានគំរាមកំហែងចាត់វិធានការយោធា ប្រសិនបើអ៊ីរ៉ង់បន្តសម្លាប់អ្នកតវ៉ាដោយសន្តិវិធី ឬអនុវត្តការប្រហារជីវិតយ៉ាងច្រើនលើអ្នកដែលត្រូវបានឃុំខ្លួន។

រឿងនេះក៏កើតឡើងផងដែរ នៅពេលដែលនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាចម្បាំងអមដំណើរផ្សេងទៀតកំពុងឆ្ពោះទៅតំបន់នេះ។ លោក Trump បានបញ្ជាក់ថា នាវាទាំងនោះកំពុងត្រូវបានបម្លាស់ទី «ក្នុងករណី» ដែលលោកសម្រេចចិត្តចាត់វិធានការ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងនៅលើបណ្ដាញសង្គមថា យន្តហោះចម្បាំង F-15E Strike Eagle របស់កងទ័ពអាកាសខ្លួន ឥឡូវនេះ មានវត្តមាននៅតំបន់មជ្ឈិមបូព៌ា ដោយកត់សម្គាល់ថា យន្តហោះចម្បាំងនេះ «បង្កើនការត្រៀមខ្លួនប្រយុទ្ធ ហើយលើកកម្ពស់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

អាមេរិក និងកូរ៉េខាងត្បូងយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
2026/01/26 08:25:51 pm        1
ប្រធានាធិបតីចិន ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា ជាមួយវៀតណាម
2026/01/26 08:10:49 pm        1
ចិនប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យទៅលេងជប៉ុន អំឡុងថ្ងៃឈប់សម្រាកដ៏យូរបំផុតប្រចាំឆ្នាំ
2026/01/26 08:10:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក និងកូរ៉េខាងត្បូងយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

2026/01/26 08:25:51 pm
​ប្រធានាធិបតីចិន ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា ជាមួយវៀតណាម
2026/01/26 08:10:49 pm
​ចិនប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យទៅលេងជប៉ុន អំឡុងថ្ងៃឈប់សម្រាកដ៏យូរបំផុតប្រចាំឆ្នាំ
2026/01/26 08:10:24 pm
​ក្រុមសិទ្ធិមនុស្ស៖ វេណេស៊ុយអេឡាដោះលែងអ្នកទោសនយោបាយចំនួន ១០៤នាក់
2026/01/26 07:37:09 pm
​មនុស្ស ៥នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះហាងលក់គ្រឿងសង្ហារឹមនៅភាគខាងត្បូងប្រទេសឥណ្ឌា
2026/01/26 07:36:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/25 06:24:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/26 08:28:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am