នាវាដឹកប្រេងដែលសង្ស័យថា ជាផ្នែកនៃកងនាវាស្រមោលរបស់រុស្ស៊ី បានចតនៅឆ្នេរសមុទ្របារាំង

2026/01/26 11:10:36 pm        242

នាវាដឹកប្រេងមួយគ្រឿងដែលត្រូវបានរឹបអូសដោយប្រទេសបារាំងនៅសមុទ្រមេឌីទែរ៉ាណេ និងសង្ស័យថាជាផ្នែកមួយនៃ «កងនាវាស្រមោល» ដែលបំពានទណ្ឌកម្មរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ បានចតនៅ នៅជិតកំពង់ផែភាគខាងត្បូងនៃប្រទេសបារាំង និងត្រូវបានការពារដោយកងទ័ពជើងទឹកបារាំង។

នាវា Grinch ត្រូវបានស្ទាក់ចាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងដែនទឹកអន្តរជាតិរវាងប្រទេសអេស្ប៉ាញ និងអាហ្វ្រិកខាងជើង។

អាជ្ញាធរសមុទ្រក្នុងតំបន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពជើងទឹកបារាំងបានអមដំណើរនាវានោះ ទៅកាន់ឈូងសមុទ្រ Fos នៅភាគខាងត្បូងប្រទេសបារាំង។

អាជ្ញាធរបានបន្ថែមថា នាវានេះ នឹងត្រូវបានរក្សាទុកនៅក្នុងដំណាក់កាលស៊ើបអង្កេតបឋមរបស់រដ្ឋអាជ្ញាសាធារណៈទីក្រុង Marseille ជុំវិញការខកខានមិនបានដាក់ទង់ជាតិ។ យោងតាមប្រភពមួយដែលដឹងអំពី ករណីនេះ ប្រធានក្រុមនាវា និងក្រុមនាវិកក៏ នឹងត្រូវបានសួរចម្លើយផងដែរ។

អ្នកថតរូប AFP ម្នាក់ បានសង្កេតឃើញនាវាដឹកប្រេងនេះ នៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីទីក្រុង Martigues។ នាវាកងទ័ពជើងទឹកបារាំងមួយគ្រឿង និងទូកពីរគ្រឿងរបស់កងល្បាត បានប្រចាំការនៅក្បែរនោះ។

អាជ្ញាធរសមុទ្រ បាននិយាយថា តំបន់ហាមឃាត់ផ្លូវទឹក និងផ្លូវអាកាស ត្រូវបានបង្កើតឡើង នៅជុំវិញកន្លែងចតនោះ។

នាវាប្រហែល ៥៩៨គ្រឿង ដែលសង្ស័យថា ជារបស់កងនាវាស្រមោលនេះ កំពុងរងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm