អតីតប្រធានាធិបតី ២រូប និយាយថា ការសម្លាប់ដោយទីភ្នាក់ងារ គួរតែជាការដាស់តឿនឲ្យអាមេរិកភ្ញាក់ឡើង

2026/01/26 11:16:14 pm        139

អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងលោក Bill Clinton បានចេញការអំពាវនាវចំៗឲ្យពលរដ្ឋអាមេរិកក្រោកឡើង ហើយការពារតម្លៃរបស់ខ្លួន បន្ទាប់ពីមានការសម្លាប់ពលរដ្ឋម្នាក់ទៀត នៅទីក្រុង Minneapolis ដោយទីភ្នាក់ងារអន្តោប្រវេសន៍ ដែលប្រធានាធិបតី Donald Trump បានចោទថា មកពី «ភាពវឹកវរ» បង្កឡើងដោយគណបក្សប្រជាធិបតេយ្យ។

រដ្ឋបាលរបស់លោក Trump បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ជុំវិញការបង្ក្រាបអន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់ខ្លួន ជាពិសេសបន្ទាប់ពីភ្នាក់ងារសហព័ន្ធ បានបាញ់សម្លាប់លោក Alex Pretti អាយុ ៣៧ឆ្នាំ ដែលជាគិលានុបដ្ឋាកផ្នែក ICU (បន្ទប់សង្គ្រោះបន្ទាន់) កាលពីថ្ងៃទី២៤ ខែមករា ខណៈពេលកំពុងប៉ះទង្គិចជាមួយលោកនៅលើផ្លូវព្រិលទឹកកក។

ហេតុការណ៍នោះបានកើតឡើងមិនដល់ ៣សប្តាហ៍ផង បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ម្នាក់ បានបាញ់ទៅលើស្ត្រីម្នាក់ឈ្មោះ Renee Good វ័យ ៣៧ឆ្នាំដូចគ្នដែរ រហូតបណ្តាលឲ្យនាងស្លាប់នៅក្នុងរថយន្តរបស់នាងនៅក្នុងទីក្រុងដដែលនេះ នៅតំបន់កណ្ដាលភាគខាងលិច។ សោកនាដកម្មទាំង ២លើក បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង ក្នុងនោះរួមទាំងពីសំណាក់អ្នកកាន់តំណែងមុនលោក Trump គឺអតីតប្រធានាធិបតី ២រូប មកពីគណបក្សប្រជាធិបតេយ្យផងដែរ។

កាលពីថ្ងៃទី២៥ ខែមករា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Obama និងអតីតស្ត្រីទី១ លោកស្រី Michelle Obama បានលើកឡើងថា ការបាញ់ប្រហារលើលោក Pretti គួរតែជា «ការដាស់តឿន» ថា តម្លៃស្នូលរបស់សហរដ្ឋអាមេរិក «កំពុងរងការវាយប្រហារកាន់តែខ្លាំងឡើងៗ»។

ហើយប៉ុន្មានម៉ោងក្រោយមក លោក Clinton បានធ្វើការចោទប្រកាន់យ៉ាងខ្លាំងក្លាទៅលើរដ្ឋបាលបច្ចុប្បន្ន ដោយនិយាយថា ក្រុមអ្នកតវ៉ា ដោយសន្តិវិធី «ត្រូវបានចាប់ខ្លួន វាយដំ ប្រើឧស្ម័នបង្ហូរទឹកភ្នែក ហើយធ្ងន់ធ្ងរបំផុត គឺករណីរបស់ស្ត្រី Renee Good និងលោក Alex Pretti ដែលត្រូវបានបាញ់សម្លាប់»។ លោកបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រឿងទាំងអស់នេះមិនអាចទទួលយកបានទេ» ខណៈដែលលោកបានជំរុញឲ្យពលរដ្ឋអាមេរិក «ក្រោកឈរឡើង ហើយនិយាយចេញមក»។ លោកបានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើយើងបណ្ដោយឲ្យសេរីភាពរបស់យើងបាត់បង់ ក្រោយ ២៥០ឆ្នាំ យើងប្រហែលជាមិនអាចយកវាមកវិញបានទេ»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm