អ៊ីតាលី និងន័រវែសរិះគន់ការអត្ថាធិប្បាយរបស់លោក TRUMP អំពីតួនាទីរបស់ NATO នៅអាហ្វហ្គានីស្ថាន

2026/01/26 11:33:53 pm        73

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងសមភាគីន័រវែស លោក Jonas Gahr Store បាន  រិះគន់ចំពោះការលលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបង្ហាញថា កងទ័ពណាតូដែលមិនមែនជារបស់សហរដ្ឋអាមេរិក បាននៅក្រៅជួរមុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ លោកស្រី Meloni បានរំលឹកថា បន្ទាប់ពីការវាយប្រហារភេរវកម្ម នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ អង្គការណាតូ បានធ្វើឲ្យមាត្រា ៥ ដំណើរការជាលើកដំបូង និងតែមួយគត់ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងសកម្មភាពសាមគ្គីភាពជាមួយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ប្រទេសអ៊ីតាលីបានឆ្លើយតបភ្លាមៗជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយដាក់ពង្រាយបុគ្គលិកយោធារាប់ពាន់នាក់ និងទទួលខុសត្រូវពេញលេញចំពោះទីបញ្ជាការតំបន់ខាងលិច ដែលជាតំបន់ប្រតិបត្តិការសំខាន់បំផុតមួយនៃបេសកកម្មអន្តរជាតិទាំងមូល»។

យោងតាមលោកស្រី Meloni បានឲ្យដឹងថា ប្រទេសអ៊ីតាលីបានទទួលរង «ផលវិបាកមិនអាចប្រកែកបាន» ដោយមានទាហាន ៥៣នាក់ ត្រូវបានសម្លាប់ និងជាង ៧០០នាក់ រងរបួស នៅក្នុងប្រតិបត្តិការប្រយុទ្ធ បេសកកម្មសន្តិសុខ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់កងកម្លាំងអាហ្វហ្គានីស្ថាន ក្នុងរយៈពេលជិត ២០ឆ្នាំ។

ដោយហេតុផលនេះ សេចក្តីថ្លែងការណ៍ដែលកាត់បន្ថយការចូលរួមចំណែករបស់ប្រទេសណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺមិនអាចទទួលយកបានទេ ជាពិសេសនៅពេលដែលពួកគេមកពីប្រទេសសម្ព័ន្ធមិត្ត។ 

ចំណែកលោក Store បានបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ គឺ «មិនអាចទទួលយកបាន»ទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm