អ៊ីរ៉ង់ច្រាលចោលបាយការណ៍លោកខាងលិចដែលថា មនុស្ស ៣០.000 នាក់ ត្រូវបានសម្លាប់ អំឡុងពេលវឹកវរ

2026/01/27 12:09:52 am        61

តំណាងក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថា មនុស្សប្រហែល ៣០.000នាក់ ត្រូវបានសម្លាប់ ដោយសារភាពចលាចល នៅក្នុងប្រទេសនេះ ដោយហៅសេចក្តីថ្លែងការណ៍ទាំងនេះថា ជា«ការភូតកុហកបែបហ៊ីត្លែរ»។

លោក Baghaei បានសរសេរនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួនថា៖ «ការភូតកុហកដ៏ធំបែបហ៊ីត្លែរ៖ តើនេះមិនមែនជាចំនួនដែលពួកគេបានគ្រោងនឹងសម្លាប់នៅតាមដងផ្លូវនៃប្រទេសអ៊ីរ៉ង់ទេឬ?! ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបរាជ័យ ហើយឥឡូវនេះពួកគេកំពុងព្យាយាមក្លែងបន្លំរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការធ្វើបែបនេះ គឺពិតជាសាហាវណាស់!»។ 

ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រីអាល់អ៊ីរ៉ង់ ហើយបានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។ អាជ្ញាធរបានរាយការណ៍ពីការស្លាប់របស់មន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ភេរវករប្រដាប់អាវុធ បានបង្ហាញខ្លួនក្នុងចំណោមក្រុមបាតុករ នៅថ្ងៃទី ០៨ ខែមករា។ អាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំភាពចលាចលនេះ។ នៅថ្ងៃទី ២៣ ខែមករា លោក Araghchi បាននិយាយថា អ្នកស្លាប់ដោយសារកុបកម្មមានចំនួន ៣.១១៧នាក់ ទាំងជនស៊ីវិល និងមន្ត្រីសន្តិសុខស្ថិត ក្នុងចំណោមជនរងគ្រោះ។ ប្រធានាធិបតីអា  មេរិក លោក ដូណាល់ ត្រាំ បានព្រមាននាពេលកន្លងទៅថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm