ប្រភពមួយរបស់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកនៃគណៈកម្មាធិការបច្ចេកទេសដែលមានភារកិច្ចគ្រប់គ្រងតំបន់ហ្កាហ្សា កំពុងរៀបចំចូលទៅក្នុងតំបន់នោះ ដើម្បីចាប់ផ្តើមការងាររបស់ពួកគេ។
ប្រភពដែលជិតស្និទ្ធនឹងគណៈកម្មាធិការនេះ និងបានស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានស៊ីនហួថា សមាជិកត្រូវបានគេរំពឹងថា នឹងចូលទៅក្នុងតំបន់នោះ នៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ ប្រសិនការវិវត្ត ជាក់ស្តែងមិនរារាំងដល់ដំណើរការរបស់ពួកគេនោះទេ។

ប្រភពនេះបាននិយាយថា មន្ត្រីអាមេរិក និងលោក Nickolay Mladenov ដែលជា «តំណាងជាន់ខ្ពស់សម្រាប់តំបន់ហ្កាហ្សា» នៃ «ក្រុមប្រឹក្សាសន្តិភាព» ដឹកនាំដោយសហរដ្ឋអាមេរិក បានទាក់ទងជាមួយភាគីអ៊ីស្រាអែល ដើម្បីរៀបចំការចូលរបស់គណៈកម្មាធិការទៅក្នុងតំបន់នោះ។
យោងតាមប្រភពបានឲ្យដឹងថា ទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការនេះ នឹងមានទីតាំងនៅផ្នែកខាងលិចនៃតំបន់ឆ្នេរសមុទ្រ ជាតំបន់ដែលកងកម្លាំងអ៊ីស្រាអែល បានដកចេញ។
ប្រភពបានបន្ថែមថា គណៈកម្មាធិការ នឹងចាប់ផ្តើមការងាររបស់ខ្លួនភ្លាមៗ នៅពេលចូលទៅក្នុងតំបន់ហ្កា ហ្សា ហើយនឹងទទួលខុសត្រូវលើស្ថាប័នរដ្ឋបាលទាំងអស់ នៅក្នុងតំបន់នោះ៕
