លោក Trumpការពារការបង្ក្រាបអន្តោប្រវេសន៍ និងដាក់ការស្តីបន្ទោសក្រុមប្រជាធិបតេយ្យសម្រាប់ភាពវឹកវរ

2026/01/27 02:35:02 am        99

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយការពារដល់ការបង្រ្កាបអន្តោប្រវេសន៍ដ៏ឃោឃៅរបស់រដ្ឋបាលលោក ក្រោយករណីបាញ់សម្លាប់មនុស្សលើកទី ២ដោយភ្នាក់ងារសហព័ន្ធ នៅទីក្រុង Minneapolis ។

គួរឲ្យដឹងថា ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ និងក្រុមបាតុករ បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៅក្នុងទីក្រុង Minneapolis កាលពីថ្ងៃសៅរ៍ ក្រោយភ្នាក់ងារមួយនេះ បាញ់សម្លាប់មនុស្សម្នាក់ ជាលើកទី ២ នៅក្នុងទីក្រុងមួយនេះ អំឡុងពេល ១ខែ ។ 

រូបភាពវីដេអូឃ្លីបទទួលបាន និងផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ ភ្នាក់ងារល្បាតព្រំដែនជាច្រើនរូប បានប្រតាយប្រតប់ជាមួយបុរសម្នាក់ មុនពេលបាញ់សម្លាប់គាត់ ។ សារព័ត៌មានក្នុងស្រុក បានកំណត់អត្តសញ្ញាណបុរសដែលត្រូវបានបាញ់សម្លាប់ម្នាក់នោះថាមានឈ្មោះ Alex Pretti អាយុ ៣៧ឆ្នាំ ។ 

ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនិយាយថា ភ្នាក់ងារល្បាតព្រំដែន បាញ់ដើម្បីការពារខ្លួនប៉ុណ្ណោះ ក្រោយពួកគេព្យាយាមដណ្តើមអាវុធពីបុរសម្នាក់ដែលជាពលរដ្ឋសហរដ្ឋអាមេរិក ។

នៅលើបណ្តាញព័ត៌មានសង្គម Truth Social បង្ហោះកាលពីថ្ងៃអាទិត្យ លោក Trump ពុំបានបង្ហាញសញ្ញានៃការដកថយនោះទេ ហើយលោកនិយាយថា ប្រតិបត្តិការនេះ ស្ថិតនៅកណ្តាលនៃជ័យជំនះប្រធានាធិបតីឆ្នាំ ២០២៤របស់លោក ហើយការគ្របគ្រងសភារបស់គណបក្សសាធារណៈរដ្ឋ ។

លោកបន្តថា ពលរដ្ឋអាមេរិក ២នាក់ បានបាត់បង់អាយុជីវិតរបស់ពួកគេ ដោយសារក្រុមប្រជាធិបតេយ្យជាអ្នកបង្កភាពវឹកវរនេះ ។

សូមបញ្ជាក់ថា រដ្ឋបាលរបស់លោក Trumpបានចុះប្រតិបត្តិការអន្តោប្រវេសន៍ដ៏មានមហិច្ឆិតាបំផុតមកទល់នឹងពេលនេះ នៅទីក្រុង Minneapolis បង្កឲ្យមានបាតុកម្មរយៈពេលច្រើនសប្តាហ៍របស់អ្នកស្រុក និងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយភ្នាក់ងារសហព័ន្ធ រួមទាំងករណីបាញ់សម្លាប់មនុស្ស ២នាក់ គឺលោក Renee Good កាលពីថ្ងៃទី ៧ ខែមករា និងលោក Alex Pretti កាលពីចុងសប្តាហ៍នេះ ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm