ប្រធានាធិបតីចិន ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា ជាមួយវៀតណាម

2026/01/27 03:10:49 am        97

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយវៀតណាម អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំដែលទើបជាប់ឆ្នោតឡើងវិញថ្មីៗនេះ ដោយបានបញ្ជាក់ថា ប្រទេសទាំង២ គួរតែបង្កើនកិច្ចសហប្រតិបត្តិការ ទាំងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

ការជជែកតាមទូរស័ព្ទនេះ គឺជាលើកទី១ រវាងមេដឹកនាំទាំង២ គិតចាប់តាំងពីលោក To Lam ត្រូវបានតែងតាំងឡើងវិញក្នុងសំឡេងឯកច្ឆន្ទជាប្រធានបក្សកុម្មុយនីស្តវៀតណាម សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

នៅក្នុងសារអបអរសាទរទៅកាន់លោក Lam លោក ស៊ី បានពិពណ៌នាអំពីប្រទេសទាំង២ ថា ជា «សហគមន៍ដែលមានអនាគតរួមគ្នា» ហើយបាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងហាណូយ។ ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្តីរបស់លោក ស៊ី ដែលបាននិយាយថា៖ «ចិន និងវៀតណាម គួរតែរក្សាទិសដៅ និងនៅតែមិនងាករេពីសេចក្តីប្រាថ្នារបស់ប្រទេសទាំង២ ដោយធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍ»។

រដ្ឋដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តទាំង២ មានប្រវត្តិយូរអង្វែងនៃការមិនទុកចិត្ត និងជម្លោះទឹកដី រួមទាំងជុំវិញបញ្ហាដែនទឹក ក្នុងសមុទ្រចិនខាងត្បូង ទោះបីជាគណបក្សកុម្មុយនីស្តនៃភាគីទាំង២ នៅតែជិតស្និទ្ធជាផ្លូវការក៏ដោយ។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍បន្ថែមថា លោក ស៊ី បានជំរុញលោក Lam ឲ្យ «រួមគ្នាប្រឆាំងនឹងអនុត្តរភាព និងការប្រឈមមុខដាក់គ្នារបស់ប្លុក« ទោះបីជាលោកមិនបាននិយាយឲ្យបានជាក់លាក់ពីប្រទេសណាមួយក៏ដោយ។

លើសពីនេះទៀត ក្នុងអំឡុងពេលជជែកតាមទូរសព្ទនាថ្ងៃចន្ទនេះ លោក ស៊ី បានសង្កត់ធ្ងន់ថា ភាគីទាំង២ ត្រូវតែ «ពង្រឹងការជឿជាក់គ្នា រក្សាគោលការណ៍ជាមូលដ្ឋាន ខណៈពេលដែលជំរុញនវានុវត្តន៍ ហើយការពារ និងកាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm