អ្នកស្លាប់ឡើងដល់ជិត ២០នាក់ ក្នុងគ្រោះថ្នាក់លិចសាឡាងហ្វីលីពីន ខណៈការស្វែងអ្នកបាត់ខ្លួនកំពុងបន្ត

2026/01/27 04:09:49 pm        112

កងឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានបន្តជាថ្មីម្ដងទៀតនៅថ្ងៃអង្គារ (២៧ មករា) នេះ ដើម្បីតាមរកមនុស្ស ១០នាក់ ដែលនៅតែបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរមួយគ្រឿង បានលិចនៅខេត្តភាគខាងត្បូងប្រទេសហ្វីលីពីន ហើយចំនួនអ្នកស្លាប់ពីហេតុការណ៍ដ៏រន្ធត់នេះ បានកើនឡើងដល់ ១៨នាក់។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា ចំនួនមនុស្សសរុបដែលជិះនៅលើសាឡាងពេលជួបគ្រោះថ្នាក់ ត្រូវបានកែសម្រួលមកត្រឹម ៣៤៤នាក់ ពោលគឺ ធ្លាក់ចុះពីតួលេខ ៣៥៩នាក់ពីមុន បន្ទាប់ពីបានផ្ទៀងផ្ទាត់ថា មនុស្ស ១៥នាក់ដែលមានឈ្មោះក្នុងបញ្ជី មិនបានឡើងជិះសាឡាងនោះទេ ចំណែកអ្នកដំណើរដែលត្រូវបានជួយសង្គ្រោះ គឺនៅតែមានចំនួន ៣១៦នាក់។

គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងក្នុងស្រុក ១:៥០ នាទីទាបភ្លឺកាលពីថ្ងៃចន្ទ នៅពេលដែលសាឡាងដឹកអ្នកដំណើរ ឈ្មោះ MV Trisha Kerstin 3 កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Jolo ក្នុងខេត្ត Sulu បន្ទាប់ពីចេញដំណើរពីទីក្រុង Zamboanga។ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា សាឡាងនេះត្រូវបានអនុញ្ញាតឱ្យផ្ទុកអ្នកដំណើរចំនួន ៣៥២នាក់។

ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា ខ្លួនមិនទាន់អាចសន្និដ្ឋានពីមូលហេតុដែលសាឡាងលិចនៅឡើយទេ ដោយការស៊ើបអង្កេតនៅតែកំពុងដំណើរការ។ គ្រោះថ្នាក់សមុទ្រគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសហ្វីលីពីន ដែលជាប្រជុំកោះមួយមានជាង ៧.០០០កោះ និងមានកំណត់ត្រាសុវត្ថិភាពដែនសមុទ្រមិនច្បាស់លាស់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm