អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានជាង ៣ ៥៧៧ លានដុល្លារ

2026/01/27 05:02:44 pm        274

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២៥ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅ អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៥, ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ៩៧៦ ប៊ីលានរៀល ត្រូវ ប្រមាណជាង ២៤៣ លានដុល្លារ ស្មើជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះជិត ៣ ភាគរយ ប្រមាណជាង ៣០ ប៊ីលានរៀល ត្រូវជាង ៧ លានដុល្លារ។

ចំពោះការប្រមូលចំណូលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២៥, អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទ បានជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ កើនឡើងជាង ៣ ភាគរយ ត្រូវប្រមាណ ៤៥១ ប៊ីលានរៀល ស្មើជាង ១១២ លានដុល្លារ។

ទាក់ទិនការប្រមូលចំណូលពន្ធនេះ សម្រាប់ផែនការនៅក្នុងឆ្នាំ២០២៦ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចំពោះចំណូលពន្ធដារត្រូវបានគ្រោងចំនួន ១៣ ២៩២ ប៊ីលានរៀល ត្រូវប្រមាណ ៦,១២ ភាគរយ នៃ ផ.ស.ស. ឬថយចំនួន ៥,៤ ភាគរយ ធៀបនិងច្បាប់ហិរញ្ញឆ្នាំ២០២៥។ សូមបញ្ជាក់ថា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលមិនដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រា ពន្ធនោះទេ។ យ៉ាងណាមិញរាជរដ្ឋាភិបាលមានតម្រូវការក្នុងការធ្វើនិយ័តភាវូបនីយកម្ម តាមរយៈឆ្នាំហិរញ្ញវត្ថុឆ្នាំ២០២៦ នូវបណ្តាវិធាន ការពាក់ព័ន្ធ ការអនុគ្រោះ និងការលើកលែងពន្ធអាករនានា ដែលត្រូវបានសម្រេចដាក់ឱ្យអនុវត្តឆ្នាំ២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        349
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        373
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm