ក្រុមការងារយុវជនគណបក្សប្រជាជនសង្កាត់អូរស្មាច់ សម្អាតអនាម័យនៅមុខច្រកទ្វារព្រំដែនអូរស្មាច់

2022/03/14 05:55:38 pm        880

ឧត្តរមានជ័យ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់អូរស្មាច់ ដឹកនាំដោយលោក លី រដ្ឋា អភិបាលរងក្រុងសំរោង នឹងជាអនុប្រធានគណះពង្រឹងគណបក្សប្រជាជនក្រុងសំរោង ដឹកនាំក្រុមការងារ ចុះធ្វើការសម្អាតអនាម័យនៅមុខច្រកទ្វារព្រំដែនអូរស្មាច់ ដើម្បីឲ្យមានសោភ័ណភាពអនាម័យបរិស្ថានល្អប្រសើរឡើង នៅចំណុចបរិវេណច្រកទ្វារព្រំដែន។

ក្នុងឱកាសនោះ លោក លី រដ្ឋា បានលើកឡើងថា ការធ្វើអនាម័យនៅទីធ្លាសាធារណៈនៅចំណុច​បរិវេណមុខច្រកទ្វារព្រំដែនអូរស្មាច់ នៅពេលនេះដោយសារកន្លងមក នៅចំណុចនេះ ភាគច្រើន​បងប្អូន​អ្នកធ្វើដំណើរបានចោលសំរាមពាសវាលពាសកាល តាមរយះអ្នកធ្វើដំណើរ​នឹង​អ្នកលក់ដូរ​តាមរទេះរុញរួមទាំងក្រុមតាស៊ីផងដែរ ហូបចុកចោលតាមទីសាធារណៈយ៉ាង​អនាធិបតេយ្យ។

លោក បន្តថា ដើម្បីធ្វើឲ្យចំណុច​មុខ​ច្រកទ្វារព្រំដែន​អូរស្មាច់នេះ​មាន​អនាម័យស្អាត​ប្រកបដោយ​សោភ័ណ​ល្អស្អាត​គ្មានការចោលសំរាមនោះ គប្បី​យើងទាំង​អស់គ្នា​ត្រូវចូលរួម​សហការណ៍គ្នា​ឲ្យ​បានប្រសើរក្នុងការសម្អាតអនាម័យ​មិនត្រូវ​ចោលសំរាម​ពាសវាលពាសកាលនៅតាមដងផ្លូវ​នឹង​សួនច្បារសាធារណៈនោះឡើយ។

ក្នុងនាមក្រុមការងារយុវជន គណបក្សប្រជាជន​ក្រៅពីការងារ​ស្នូល​របស់ខ្លួនបងប្អូន​មាន​តួរនាទី​ដ៏មមាញឹក​ជួយដល់ការងារសង្គម​ក្នុងមូលដ្ឋាន​របស់ខ្លួនផងដែរ ដើម្បីជួយ​សម្រាល​ការងារ​នានា​ក៏​ដូចជាការសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។

យ៉ាងណាម៉ិញ លោកអភិបាលរងក្រុង បាន​សំណូមពរ​ឲ្យប្រជាពលរដ្ឋរួមទាំង​អាជីវករ​បងប្អូន​អ្នក​ប្រកបរបររត់តាស៊ីទាំងអស់ ត្រូវ​ចូលរួម​គ្នា​ឲ្យ​បានល្អក្នុងការ​សម្អាតអនាម័យ ​ដោយហូបចុក​ត្រូវមាន​ការ​វេចខ្ចប់​សំរាមទុកដាក់​ក្នុង​ធុងសំរាម​ឲ្យបានល្អប្រសើរ ដើម្បី​ឲ្យ​មាន​សោភ័ណ​បរិស្ថានល្អ​ក្នុងមូលដ្ឋាន​យើងទាំងអស់គ្នា៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm