មន្ត្រីអាមេរិក៖ ការរំសាយអាវុធរបស់ក្រុមហាម៉ាសនៅហ្កាហ្សាភ្ជាប់ជាមួយ «ការលើកលែងទោសមួយចំនួន»

2026/01/27 06:40:22 pm        144

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ការរំសាយអាវុធរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា នឹងត្រូវបានភ្ជាប់ជាមួយ «ការលើកលែងទោសមួយចំនួន» សម្រាប់ក្រុមប៉ាឡេស្ទីន។ មន្ត្រីអាមេរិក ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃចន្ទ បានធ្វើអត្ថាធិប្បាយបន្ទាប់ពីសាកសពរបស់ជនជាតិអ៊ីស្រាអែលចុងក្រោយដែលត្រូវបានចាប់ជាចំណាប់ថ្នូរនៅក្នុងតំបន់ហ្កាហ្សាត្រូវបានរកឃើញ ជាចំណាត់ការមួយដែលបានត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលបានព្រមព្រៀងកាលពីខែតុលា។

មន្ត្រីនិយាយថា «យើងកំពុងស្តាប់មនុស្សជាច្រើននិយាយអំពីការរំសាយអាវុធ។ យើងគិតថាពួកគេនឹងធ្វើ។ ប្រសិនបើពួកគេមិនរំសាយអាវុធទេ នោះពួកគេរំលោភលើកិច្ចព្រមព្រៀង។ យើងគិតថាការរំសាយអាវុធភ្ជាប់ជាមួយនឹងការលើកលែងទោសមួយចំនួននិងដោយស្មោះត្រង់ ដែលយើងគិតថាយើងមានកម្មវិធីដ៏ល្អដើម្បីរំសាយអាវុធ» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកស្រី Rosiland Jordan មកពីសារព័ត៌មាន Al Jazeera រាយការណ៍ពីទីក្រុងវ៉ាស៊ីនតោនឌីស៊ី បាននិយាយថា មន្ត្រីរូបនេះបានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសន្និសីទរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មាន។ អ្នកស្រី Jordan និយាយថា «មន្ត្រីរដ្ឋបាលជាន់ខ្ពស់បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហាម៉ាសបានព្រមព្រៀងរំសាយអាវុធ ហើយវានឹងកើតឡើង»។ «មន្ត្រីដដែលនេះក៏បាននិយាយសំដៅទៅលើការពិតផងដែរ នៅពេលដែលសំណួរត្រូវបានលើកឡើងអំពីថាតើក្រុមហាម៉ាសអាចត្រូវបានទទួលស្គាល់ថាជាអង្គភាពនយោបាយជាថ្នូរទៅនឹងការរំសាយអាវុធដែរឬទេ នោះមន្ត្រីរូបនេះបាននិយាយថាលទ្ធភាពនៃការលើកលែងទោសសម្រាប់អ្នកប្រយុទ្ធក្រុមហាម៉ាសទាំងនោះដែលទម្លាក់អាវុធរបស់ពួកគេចុះ គឺជាផ្នែកមួយនៃកិច្ចពិភាក្សា»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        44
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        74
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm