ពលរដ្ឋប្រកបរបររត់កង់បី អាចរកប្រាក់ចំណូលបន្ថែមក្រោយរៀនជំនាញបច្ចេកទេស (TVET)

2026/01/27 07:02:17 pm        250

ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ​ប្រកបមុខរបររត់កង់បី (Pass App) ដើម្បីអាចរកប្រាក់ចំណូលបន្ថែម។ គិតមកដល់​បច្ចុប្បន្ន​នេះ ​ប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ បានកំពុងទទួលផលជាបណ្តើរៗ ក្រៅ​ពី​សេវា​កម្ម​ដឹក​ជញ្ជូន​។

លោក សាន់ សុទ្ធា ពលរដ្ឋរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អតីត​ជា​សិក្ខា​កាម​រៀន​ជំនាញ​ផ្នែក​បរិក្ខា​ត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បច្ចុប្បន្នប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ផង ​និ​ងជាជាងជួលជុល និងដំឡើងម៉ាស៊ីនត្រជាក់ចល័តផង បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រោម​គម្រោងប​ណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យចំនួន ១,៥លាននាក់ (TVET 1,5M) ពិតជាល្អពិតមែន ដែលធ្វើ​ឱ្យ​រូប​លោក​អាច​រក​ចំណូលបន្ថែម ក្រៅពីរបរដឹកជញ្ជូន។

លោកបានរៀបរាប់ដោយទឹកមុខញញឹមទៀតថា កម្មវិធីនេះពិតជាល្អនិងមានតម្លៃណាស់ ទោះ​បី​ជាកា​ររៀ​ន​នេះដោយមិនគិតថ្លៃពិតមែន ថែមទាំងទទួល​បាន​ការ​យក​ចិត្តទុ​ក​ដាក់​ពី​គ្រូ​បណ្តុះ​បណ្តាល​ថែម​ទៀតផង។ លោកបាននិយាយទៀតថា កម្មវិធីនេះ ពិតជាល្អមែន​ទែន​ដែល​រាជ​រដ្ឋាភិបាល​បាន​គិតគូរដល់ប្រជាពលរដ្ឋគ្រប់វណ្ណៈទាំងអស់ មិនថាតែកម្មករ កម្មការិនី អ្នក​ប្រកប​របរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធនានា សូម្បីតែពលរដ្ឋប្រកបរបររត់កង់បី ក៏ទទួលបានការគិតគូរផងដែរ ខណៈ​ការ​រកប្រាក់ចំណូលពីវិស័យដឹកជញ្ជូនសព្វថ្ងៃ មានការថយចុះ ហើយក៏​មិន​ដឹង​ទៅ​រក​ការ​ងារ​អ្វី​ថ្មី​ក្រៅ​ពីការងារដឹកជញ្ជូនមួយនេះ។

ពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលជំនាញដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីបង្កើនការរកប្រាក់ចំណូលបន្ថែម ពលរដ្ឋ Pass App មិន​មែន​ជា​មធ្យោបាយបង្កើតចំណូលតាមរយៈការដឹកជញ្ជូនភ្ញៀវមួយមុខប៉ុណ្ណោះទេ ក្រសួងការងារ បាន​កែ​ច្នៃ Pass App ឲ្យក្លាយទៅជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរនេះ ឲ្យ​បង្កើត​​ចំណូលបន្ថែមតាមរយៈការទៅរៀនជំនាញបណ្តុះបណ្តាលជាមួយក្រសួងការងារ។

លោក​​នាយកបានបន្តថា នេះជាគម្រោងមួយដ៏ល្អ ដែលអាចនឹងបង្កើនសមត្ថភាពប្រជាពលរដ្ឋ ឬ​អ្នកដែលកំពុងប្រកបមុខរបររត់កង់បីឲ្យទទួលបាននូវជំនាញមួយជាក់លាក់ ប្រាកដ​ប្រជា​ច្បាស់​លាស់ ​ដោយគាត់គ្រាន់តែចំណាយពេលវេលាទៅរៀនយកចំណេះជំនាញ ដើម្បីងាយ​ស្រួល​ក្នុង​ការ​រក​ប្រាក់​ចំណូលបន្ថែមក្រៅពីការងារដឹកជញ្ជូន។

គិតត្រឹមឆ្នាំ២០២៥ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលការចុះឈ្មោះចំនួនជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺន​នាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត។ សូមជម្រាបជូនទៀតថា សព្វ​ថ្ងៃ​នេះ​រាជរដ្ឋាភិបាល នៅតែបន្តដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត ដោយ​ឥត​គិត​ថ្លៃ ​និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។ ដោយឡែក យុវជននានា រួម​ទាំង​បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ក៏អាច​ចូល​រៀន​កម្ម​វិធី​នេះ​ដោយ​មិន​បង់​ថ្លៃ​ផង​ដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬ​បង្កើន​ជំនាញ​របស់​ខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm